កុំព្យូទ័រ Cyber Power Zeus តូចមែន តែកុំមើលកម្លាំង!
របស់ដែលមានទំហំតូច មិនប្រាកដថាអន់នោះទេ ខ្លះធំតែឥតប្រយោជន៍ នេះក៏ដូចកុំព្យូទ័រម៉ាក CyberPowerPC ផងដែរ។ វាមានរូបរាងតូច ស្រស់ស្អាត តែកុំមើលកម្លាំងម៉ាស៊ីនអោយសោះគឺខ្លាំងតែម្ដង មិនចាញ់កុំព្យូទ័រមានម៉ាស៊ីនធំផ្សេងៗឡើយ។
កុំព្យូទ័រម៉ាក CyberPowerPC ម៉ូឌែល Zeus Mini មានទំហំម៉ាស៊ីនតូច តែកម្លាំងខ្លាំង ដោយវាត្រូវបានបំពាក់មកជាមួយ CPU ម៉ាក Intel Corei7-4770K និង Corei5-4670K ល្បឿនលឿនអាចប្រតិបត្តិការបានយ៉ាងរហ័សទាន់ចិត្ត ជាមួយ RAM ទំហំដល់ទៅ 16GB និង 8GB ប្រភេទ DDR3 មានកម្លាំង Bus ដល់ទៅ 1866MHz។
ម៉ាស៊ីន Zeus ថែមទាំងមានជំរើស GPU ជាច្រើនប្រភេទសម្រាប់ជ្រើសរើសផងដែរ ដោយក្នុងនោះមានម៉ាក nVidia GTX 650, 760, 770, 780 និង ATI Radeon HD R7 250 និង R9 290 ដែលសុទ្ធសឹងជាបន្ទះ VGA កាតមានល្បឿនប្រហាក់ប្រហែលគ្នា និងអាចធ្វើអោយការប្រយុទ្ធហ្គេមរបស់អ្នករលូនទៅមុខ បើទោះបីជាលេងនៅលើក្រាហ្វិចធំក៏ដោយ។
សម្រាប់ផ្នែក Motherboard វាត្រូវបានដំឡើងមកជាមួយ Board ម៉ាក MSI Z871, Z87 mlTX និងមានទំហំអង្គផ្ទុកទិន្នន័យដល់ទៅ 2000GB ប្រភេទ Sata 3 និងមានរង្វិលជុំ 7200RPM។ ម៉ាស៊ីនផ្ទាល់ក៏មានម៉ាស៊ីន DVD Room មកជាមួយផងដែរ ព្រមទាំង Power Supply ម៉ាក Corsair មានកម្លាំងដល់ទៅ 500W ដែលអាចទ្រទ្រង់កម្លាំងម៉ាស៊ីនបានយ៉ាងល្អបំផុត។
លក្ខណៈសម្បត្តិផ្សេងៗរបស់ Zeus Mini
- Processor Intel Corei5-4670K Turbo up to 3.80GHz Cache 6MB
- Processor Intel Corei7-4770K Turbo up to 3.90GHz Cache 8MB
- ប្រព័ន្ធដំណើរការ Windows 8.1 64-bit
- RAM 8/16GB bus 1866MHz
- ក្រាហ្វិច VGA nVidia GTX 650, 760, 770, 780
- ក្រាហ្វិច VGA ATI Radeon R7 250 និង R9 290
- ទំហំអង្គផ្ទុកទិន្នន័យ 2000GB HDD
- USB 3.0 x 2
- USB 2.0 x 4
- HDMI x 1
- LAN x 1
- eSata x 1
- DVD Room x1
- Liquid Cooling System for CPU x1
- Power Supply Corsair 500W
- Motherboard ម៉ាក MSI Z871ឬ Z87mlTX
- តម្លៃមានទៅតាមកម្លាំងម៉ាស៊ីន ចាប់ពី 599$ រហូតដល់ 1480$
ប្រភពៈ Cyberpowerpc
រក្សាសិទ្ធិដោយ : cambo-report.com
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: