កម្មវិធីពិសេសសម្រាប់ Edit រូបភាពកំពូលៗទាំង 10 របស់ Android
សម័យនេះទៅហើយនរណាក៏ចូលចិត្តថតរូប ហើយធ្វើការបង្ហាញ ឬបង្ហោះរូបភាពស្អាតៗរបស់ខ្លួនអោយមនុស្សជាទីស្រលាញ់មើលតាមរយៈមធ្យោបាយផ្សេងៗគ្នាជាច្រើន តែអ្វីដែលគួរអោយកត់សំគាល់សម្រាប់ប្រទេសកម្ពុជាភាគច្រើន យុវវ័យ ក៏ដូចជាក្មេងចាស់ប្រុសស្រីភាគច្រើន តែងតែបង្ហោះរូបខ្លួនទៅក្នុងបណ្ដាញសង្គមផ្សេងៗដូចជា Facebook, Instagram, Line ជាដើម។ ទាំងនេះសបញ្ជាក់អោយឃើញថា យើងទាំងអស់គ្នាពិតជាស្រលាញ់ពេញចិត្តថតរូបខ្លាំងណាស់ បើទោះបីជាអ្នកខ្លះមិនសូវជាស្អាតក៏ដោយ ក៏ខំប្រឹងប្រែងរកកម្មវិធីទូរស័ព្ទនានា មកកែកុនមុខមាត់ខ្លួនអោយកាន់តែស្រស់ស្អាតថែមមួយកំរិតទៀត។
កត្តាទាំងនេះហើយ ដែលបានធ្វើអោយក្រុមការងារ Cambo Report ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ បង្ហាញប្រាប់អំពីកម្មវិធីកែរូបភាពល្បីៗនៅក្នុង Play Store មួយចំនួន សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Android ទាំងអស់ ដូច្នេះអ្នកនឹងអាចរីករាយជាមួយកម្មវិធីដ៏ច្រើន និងសំបូរបែបថែមមួយកំរិតទៀត។
កម្មវិធីទី 1 មានឈ្មោះថា BeFunky Photo Editor
កម្មវិធីទី 2 មានឈ្មោះថា Cupslice Photo Editor
កម្មវិធីទី 3 មានឈ្មោះថា Pho.to Lab PRO
កម្មវិធីទី 4 មានឈ្មោះថា Photo Editor by Aviary
កម្មវិធីទី 5 មានឈ្មោះថា Photo Editor Pro
កម្មវិធីទី 6 មានឈ្មោះថា Photo Effects Pro
កម្មវិធីទី 7 មានឈ្មោះថា Photoshop Touch for phone
កម្មវិធីទី 8 មានឈ្មោះថា PicsArt – Photo Studio
កម្មវិធីទី 9 មានឈ្មោះថា Snapseed
កម្មវិធីទី 10 មានឈ្មោះថា PicSay – Photo Editor
ទាំងលើនេះសុទ្ធសឹងជាកម្មវិធីដែលល្បីៗ មានអ្នកប្រើប្រាស់ជាច្រើនបានទាញយក ដោយសារតែវាមាន Interface ស្រស់ស្អាត មាន Effects ពិសេសៗជាច្រើន កម្មវិធីខ្លះ Free ហើយខ្លះក៏តម្រូវអោយទិញផងដែរ។ ដូច្នេះអ្នកទាំងអស់គ្នាអាចរីករាយជាមួយរូបភាពរបស់អ្នកកាន់តែស្រស់ស្អាត ជាមួយកម្មវិធីដ៏សំបូរបែបពី Play Store របស់ Google។
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: