Galaxy Grand Neo ថ្មីមានតម្លៃថោក និងគុណសម្បត្តិល្អប្រើ
ខែមករាមិនទាន់កន្លងផុតទៅផង ក្រុមហ៊ុនលំដាប់កំពូល Samsung បានប្រកាសនូវផលិតផលថ្មីៗរបស់ខ្លួនបានបួនប្រាំទៅហើយ ដែលមានទាំងតម្លៃថោក និងថ្លៃ សម្រាប់ផ្គត់ផ្គង់ទៅតាមលទ្ធភាពអ្នកប្រើប្រាស់។
ដោយឡែកត្រកូល Grand គឺជាពពួកទូរស័ព្ទធុនមធ្យម និងមានអេក្រង់ធំរបស់ Samsung ដែលមានកំណើតឡើងចុងឆ្នាំ 2012 ហើយមកដល់ពេលនេះ Galaxy Grand មានចំនួន បីម៉ូឌែលហើយ មួយ Galaxy Grand, Galaxy Grand 2 និងមួយទៀត Galaxy Grand Neo។
Galaxy Grand Neo ទើបតែបានប្រកាសថ្មីៗនេះទេ ដែលវាជាទូរស័ព្ទមួយ ដែលមានលក្ខណៈសម្បត្តិ អន់ជាង Galaxy Grand 2 បន្តិច ចំណែកឯតម្លៃក៏រាងថោកជាងបន្តិចផងដែរ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ Grand Neo ដែលជាទូរស័ព្ទធន់មធ្យម៖
- វិមាត្រ 143.7 x 77.1 x 9.6 មីលីម៉ែត និងទំងន់ 163ក្រាម កម្លាំងថ្ម 2100mAh
- អេក្រង់ទំហំ 5.01 អ៊ីញ ប្រភេទ TFT កម្រិភាពច្បាស់ 480x800 និងដង់ស៊ីតេភិចសែល 186ppi
- រ៉េមទំហំ 1GB អង្គគណនា Quad-core 1.2 GHz អង្គផ្ទុកទិន្នន័យ 8GB និងអាចបន្ថែម SD បាន
- កាមេរ៉ាខាងក្រោមទំហំ 5មេហ្គាភិចសែល មានភ្លើង LED Flash និងកាមេរ៉ាមុខប្រភេទ VGA
- ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ Android Jelly Bean 4.2
Galaxy Grand Neo ទើបតែប្រកាស ក្នុងពេលថ្មីៗនេះទេ ហើយសម្រាប់វត្តមានរបស់វាវិញ ក៏មិនដឹងជាពេលណាដែរ។ បើប្រៀបធៀបលក្ខណៈសម្បត្តិរបស់ Grand NEO ទៅនឹង Grand 2 គឺមានភាពខុសគ្នាច្រើន ទាំងកម្លាំងម៉ាស៊ីន គុណភាពអេក្រង់ និងកាមេរ៉ា ដូច្នេះតម្លៃវាក៏អាចនឹងខុសគ្នាច្រើនដែរ រវាងពី 230$ ទៅ 260$ ។
អត្ថបទទាក់ទង៖
ប្រភពៈ Engadbet
រក្សាសិទ្ធិដោយ : cambo-report.com
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: