លេចចេញរូបរាងរបស Galaxy Note 3 Neo ដែលមានតម្លៃថោក
នៅក្នុងឆ្នាំ 2014 នេះ Samsung នឹងបង្កើតស្មាតហ្វូន និងថេប្លេត ដែលមានប្រភេទ និងតម្លៃជាច្រើន ដើម្បីអោយស្លាកសញ្ញាខ្លួនកាន់តែល្បីល្បាញ និងពិសេសជាងមុនថែមទៀត។ ដោយឡែកកាលពីអាទិត្យមុននេះ Samsung បានប្រកាសមកហើយ នូវ Galaxy Tab 3 Lite ដែលវាមានតម្លៃថោក ត្រឹមតែ 200$ តែប៉ុណ្ណោះ។ Samsung នឹងមានបង្កើតផលិតផលស៊េរីថោក តែមួយប្រភេទនោះទេ ពោលខ្លួនក៏នឹងបង្កើត ផលិតផ្សេងទៀតដែរ ប៉ុន្តែយើងមិនដឹងថាតើវាគឺជាអ្វីនោះទេ។
Galaxy Note 3 Neo រឺក៏ Lite គឺជាទូរស័ព្ទស៊េរីថ្មីមួយទៀតពី Samsung ដែលគេជឿថា ជាម៉ូឌែលមានតម្លៃថោកជាង Note 3 ធម្មតា។ ថ្មីៗនេះ គេក៏ទទួលបាននូវរូបភាពមួយចំនួនរបស់ Galaxy Note 3 Neo ពីបុគ្គលិកលក់ទូរស័ព្ទ នៅប្រទេសបែលហ្ស៊ីក។ ទន្ទឹមនឹងនេះដែរ បុគ្គលិកលក់ទូរស័ព្ទមួយនេះ ក៏បានប្រាប់បង្ហាញពីលក្ខណៈសម្បត្តិរបស់វាមួយចំនួនផងដែរ ដែលទាបជាង Note 3 បន្តិច ហើយប្រហាក់ប្រហែលនឹង Note 2។
- អេក្រង់ទំហំ 5.55 អ៊ីញ ប្រភេទ Super Amoled កម្រិតភាពច្បាស់ 720 x 1280
- រ៉េមទំហំ 2GB អង្គគណនា 6គ្រាប់ Hexa-core (1.7dual-core និង 1.3 Quad-core) អង្គផ្ទុកទិន្នន័យ 16GB
- កាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល និងមុខទំហំ 2មេហ្គាភិចសែល និងថ្ម
- ដំណើរការដោយ Jelly Bean 4.3 និងកម្លាំងថ្ម 3100 mAh
គេមិនទាន់ដឹង ពីថ្ងៃប្រកាស Galaxy Note 3 Neo នៅថ្ងៃណានោះទេ ប៉ុន្តែវានឹងមិនយូរជាងមួយខែទៀតឡើយ។ សម្រាប់តម្លៃរបស់វា យើងមិនទាន់បានដឹងច្បាស់នៅឡើយទេ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាមមិនផ្លូវការមួយ គឺវានឹងមិនថោកណាស់ណានោះទេ។
រក្សាសិទ្ធិដោយ : cambo-report.comផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: