ទស្សនាហ្គេម GTA V វគ្គទឹកជំនន់ លិចទីក្រុងទាំងអស់គ្នា !!!
GTA V ដែលមានឈ្មោះពេញហៅថា Grand Theft Auto 5 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតហ្គេម Rock Star ដែលបានចំនាយទឹកប្រាក់ផលិតអស់ប្រមាណជា 270 លានដុល្លាឯណោះ។ ហ្គេមចោរលួចឡានវគ្គ 5 ត្រូវបានដាក់លក់ និងបញ្ចេញអោយលេងជាលើកដំបូងកាលពីថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2013 កន្លងទៅ ដោយហ្គេមនេះបានកើបទឹកបា្រក់បានយ៉ាងសំបើមដល់ទៅ 800 លានដុល្លាឯណោះ បើគិតនៅក្នុងថ្ងៃទី 1 នៃការចេញលក់។
សម្រាប់អ្នកលេងហ្គេម GTA 5 ជាលើកដំបូងប្រាកដណាស់នឹងនិយាយកោតសសើរហ្គេមនេះជាក់ជាមិនខាន ព្រោះរាល់គ្រប់សកម្មភាពត្រូវបានកែប្រែច្រើន ដែលធ្វើអោយការលេងហ្គេមដូចពិតៗ មិនថាការបើកឡាន ម៉ូតូ យន្តហោះ រដ្ឋក្រោះ បាញ់ប្រហារ វាយគ្នា លួចឡាន ហែលទឹក និងទីកន្លែងដ៏ធំ ដែលពិតជាអោយចង់លេងខ្លាំងមែនទែន។
ថ្ងៃនេះ ខេមបូរីផត សូមបង្ហាញវីដេអូក្លីបថ្មីមួយរបស់ GTA វគ្គ 5 ទៅដល់ប្រិយមិត្តអោយបានទស្សនាជាមួយ Mod ចម្លែកឈ្មោះ Bushigan Tsunami ដែលត្រូវបានជនមិនស្គាល់មុខបង្ហោះចូល YouTube ចែកចាយ។ Mode នេះត្រូវបានដាក់លេងនៅលើម៉ាស៊ីនហ្គេម PS3 ដែលទីក្រុង Los Santos លិចទឹកយ៉ាងដំណំ តែមើលទៅក៏សប្បាយម្យ៉ាងដែរ។
សូមទស្សនាវីដេអូដូចខាងក្រោម៖
បើប្រិយមិត្តមានចំណាប់អារម្មណ៍ចង់លេង Mod ថ្មីនេះនៅលើម៉ាស៊ីន PS3 សូមចុចពាក្យDownload ដើម្បីទាញយក File ហ្គេមនេះទៅលេងជាមួយទំហំ 10.77MB តែប៉ុណ្ណោះ តែវាតម្រូវអោយម៉ាស៊ីនអ្នក Jailbroken ទើបអាចលេងបាន។
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: