ទីលានអ្នកចម្បាំង និងទីក្រុងធម្មជាតិ Guilin តំបន់ទេសចរណ៍ ដ៏គួរឲ្យចាប់អារម្មណ៍
ចិន៖ ទីលានអ្នកចម្បាំង ឬលានទាហាន ត្រូវបានភ្ញៀវទេសចរ ជនជាតិចិន និងបរទេស ជាច្រើននាំគ្នាចូលទស្សនា ដោយសារទីកន្លែងនេះ គឺជាកន្លែងប្រមូលផ្តុំរូបសំ ណាកសពទាហានជាច្រើន ក្នុងសម័យព្រះចៅ អធិរាជរាជឈីន ស៊ឺហួង ដែលជា ព្រះចៅអធិរាជទីមួយរបស់ចិន។
រូបសំណាកទាហានទាំងនេះត្រូវបានរកឃើញ នៅក្នុងឆ្នាំ១៩៧៤ ដោយកសិករចិនម្នាក់នៅ ស្រុកស៊ីអាន់ ខេត្តសានស៊ី។
ប្រសិនបើលោកអ្នកបានទៅដល់ប្រទេសចិនហើយនោះ ក្រៅពីតំបន់ទេស ចរណ៍មួយនេះ លោកអ្នកក៏អាចបន្តទៅ កំសាន្តនៅក្នុងទីក្រុង Guilin ដែលជា ទីក្រុងមួយពោរពេញដោយ ទេសភាពដ៏ស្រស់ស្អាតផងដែរ ព្រោះប្រជាជនចិន ខ្លះនៅក្នុងទីក្រុង Guilin ប្រើទូកចែវជាមធ្យោបាយយានជំនិះក្នុងការដឹកទំនិញ មកដាក់លក់ក្នុងទីផ្សារដែលស្ថិតនៅ តំបន់ភ្នំដែលមានព្រឹក្សព្រៃដុះព័ទ្ធជុំវិញ។ អ្នកទសេចរក៏អាចស្វែងយល់ពី ជីវភាពប្រជាជនដែលរស់នៅតាមជនបទនៅ ទីនេះផងដែរ៕
ផ្សាយក្នុងក្រុម ទេសចរណ៍
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: