ទស្សនាវីដេអូ iPhone 6​ នេះ​ម្ដង​មើល!​ តើ​អ្នក​គិត​យ៉ាង​ណា​ដែរ?

0

ក្រុមហ៊ុន Apple ទីបំផុតបានសម្រេចចិត្តពង្រីកទំហំអេក្រង់របស់​iPhone​ជំនាន់​ថ្មី​ហើយ​ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។​ ដោយ​ពត៌មាន​ក្ដៅ​មួយ​នេះ​បាន​ធ្វើ​អោយ​អ្នក​គាំ​ទ្រ​ និង​អតិថិជន​ជា​ច្រើន​របស់​ខ្លួន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​ពួក​គេ​អាច​ប្រើប្រាស់​ស្មាត​ហ្វូន​ដែល​មាន​ទំហំ​អេក្រង់​ធំ ​មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ជា​ច្រើន​ ទៅ​តាម​អ្វី​ដែល​ពួក​គេ​ចង់​បាន​ជា​យូរ​ណាស់​មក​ហើយ។
មិនត្រឹមតែមានទំហំអេក្រង់ដល់ទៅ 4.8 និង 5.8 អ៊ីញប៉ុណ្ណោះទេ​ iPhone​ ជំនាន់​ក្រោយ​នេះ​នឹង​កែ​ប្រែ​រូប​រាង​អោយ​កាន់​តែ​លេច​ធ្លោ​ថែម​ទៀត​ ដោយ​ស្រោប​ឡើង​ដោយ​លោហៈ​ធាតុ​អាលុយ​មី​ញ៉ូម​ស្រស់​ស្អាត​ ស្រាល​ស្រួល​កាន់​ ព្រម​ទាំង​បង្កើន​សមត្ថភាព​កាមេរ៉ា​ទាំង​ផ្នែក​ខាង​មុខ​ និង​ខាង​ក្រោយ​ ជា​ពិសេស​បច្ចេក​វិទ្យា​ OIS​ របស់​កាមេរ៉ា​ក្រោយ​ ដោយ​វា​គឺ​ជា​ Lens​ មាន​ចលនា​ពិសេស​មួយ​ ដែល​ជំនួយ​ទៅ​ដល់​ការ​ Focus​ បាន​យ៉ាង​ល្អ ​និង​ធ្វើ​អោយ​យើង​អាច​ថត​យក​រូបភាព​បាន​កាន់​តែ​ល្អ​ឥត​ខ្ចោះ​ ទោះ​បី​ជា​ថត​នៅ​ទី​កន្លែង​មិន​សូវ​ជា​មាន​ពន្លឺ​ក៏​ដោយ។
ហើយចុះប្រព័ន្ធស្កេនក្រយៅដៃវិញយ៉ាងណាដែរ? ពិតណាស់ Apple​ នៅ​តែ​បន្ត​អោយ​ iPhone​ 6​ របស់​ខ្លួន​មាន​កន្លែង​ស្កេន​ក្រយៅ​ដៃ​ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​អតិថិជន​ខ្លួន​អោយ​បាន​កាន់​តែ​ខ្លាំង​ ចៀស​វាង​ការ​បាត់​ ឬ​លួច​ប្លន់​ជា​ដើម។​ លើស​ពី​នេះ​ទៅ​ទៀត​កម្លាំង​ថ្ម​ ក៏​ត្រូវ​បន្ថែម​ mAh​ ធំ​ជាង​មុន​ ដើម្បី​អោយ​ការ​ប្រើប្រាស់​បាន​កាន់​តែ​យូរ​ ទាំង​ការ​និយាយ​ទូរស័ព្ទ​ ប្រើប្រាស់​អ៊ីន​ធឺ​ណែត​ ឬ​លេង​ហ្គេម​ ស្ដាប់​តន្ត្រី​ជា​ដើម -ល-។
ដូច្នេះ ខេមបូ រីផត សូមបង្ហាញវីដេអូខ្លីៗ មួយចំនួនដូច​ខាង​ក្រោយ​ ដែល​និយាយ​ទាក់​ទង​នឹង​ iPhone​ ជំនាន់​ថ្មី​របស់​ Apple៖
វីដេអូលេចចេញគ្រោង iPhone 6 ថតដោយទូរស័ព្ទ
សម្រាប់រូបរាងពិតប្រាកដរបស់ iPhone ជំនាន់ថ្មីនេះពុំទាន់នរណាម្នាក់​ដឹង​នៅ​ឡើយ​ ព្រោះ​ Apple​ បាន​លាក់​ការ​សម្ងាត់​នេះ​បាន​យ៉ាង​ល្អ​បំផុត។​ តែ​ថ្ងៃ​ប្រកាស​លក់​ iPhone 6​/Air​ នេះ​ជិត​ខិត​ចូល​មក​ដល់​ហើយ​ អញ្ចឹង​យើង​នឹង​រង់​ចាំ​មើល​ទាំង​អស់​គ្នា។
រក្សាសិទ្ធិដោយ : cambo-report.com

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top