ដោះសោរ​ iPhone​ របស់​អ្នក​ដោយ​គ្រាន់​តែ​គ្រវាស​ដៃ

0

តើអ្នកអាចដោះសោរ iPhone របស់អ្នកបានប៉ុន្មាន​របៀប​ទៅ ​ក្រៅ​ពី​ប្រើប្រាស់​ប៊ូតុង​នៅ​លើ ​iPhone?
SleekSleep គឺជា Tweak ដ៏ពិសេសមួយ ពោលវាអនុញ្ញាតិអោយអ្នក ដោះសោរ​ iPhone​ របស់​អ្នក​ ដោយ​គ្រាន់​តែ​ប្រើ​ប្រាស់​ដៃ​គ្រវាស​ រឺ​ស្ទាប​លើ​ផ្នែក​ខាង​លើ​នៃ​ iPhone ​តែ​ប៉ុណ្ណោះ។​ ការ​ដោះ​សោរ​ដោយ​របៀប​នេះ​ គឺ​ពិត​ជា​ពិសេស​ ថែម​ទាំង​អាច​ជំនួយ​ដល់​ទូរស័ព្ទ​ ចៀស​វាង​ខូច​ប៊ូតុង​ Lock​ ថែម​ទៀត​ផង។
Tweak មួយនេះ អាចប្រើប្រាស់បានតែនៅលើ iPhone​ តែ​ប៉ុណ្ណោះ​ ដោយ​សារ​ iPhone​ មាន​ពន្លឺ​ Sensor​ សម្រាប់​ចាប់​អ្វី​ដែល​នៅ​ពី​មុខ​វា​ ដែល​ iPad​ និង​ iPod​ Touch​ មិន​មាន​ឡើយ។​ ដើម្បី​តម្លើង​ Tweak​ មួយ​នេះ​បាន​ សូម​ចូល​ទៅ​កាន់​ Cydia >​ Source >​ Edit​ និង​បន្ថែម​ Source​ (cydia​.xsellize.​com)​ រួច​ហើយ​ស្វែង​រក​ពាក្យ​ “ SleekSleep” ​និង​តម្លើង​ជា​ការ​ស្រេច។
បន្ទាប់ពីតម្លើង Tweak មួយនេះហើយ សូមចូលទៅកាន់ Setting >​ SleekSleep​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​នូវ​អ្វី​បន្តិច​បន្តួច​ដែល​អ្នក​ចង់​បាន​។ ត្រង់​ប្រឡោះ​ Sensor​ Insomnia​ គឺ​ជា​មុខ​ងារ​បើក​រហូត​តែ​ម្តង​ ដែល​វា​អាច​អោយ​ទូរស័ព្ទ​អ្នក​ឆាប់​អស់​ថ្ម​បន្តិច។​ ចំណែក​ឯ​មុខងារ​ Activator Event​ គឺ​សម្រាប់​ផ្លាស់​ប្តូរ​ មុខ​ងារ​ផ្សេងៗ​ ឧទាហរណ៍​អ្នក​ចង់​អូស​ដៃ​លើ​ទូរស័ព្ទ​អ្នក​ពីរដង​ ដើម្បី​លេង​ចម្រៀង​វិញ​ ប៉ុន្តែ​អ្នក​ត្រូវ​មាន​កម្មវិធី​ Activator​ សិន​ ដែល​អាច​ទាញ​យក​ពី​ Cydia​ បាន។​ ទន្ទឹម​នឹង​នេះ​ដែរ​ លោក​អ្នក​ក៏​អាច​កំណត់​ពេល​វេលា​ ដែល​អ្នក​អូស​ដៃ​ ល្បឿន​ និង​ចំនួន​អូស​ផង​ដែរ។
សូមរីករាយក្នុងការសាកល្បង ហើយក៏សូមបញ្ជាក់ម្តងទៀតថា​ វា​អាច​ប្រើប្រាស់​បាន​តែ​នៅ​លើ​ iPhone​ តែ​ប៉ុណ្ណោះ​ ដែល​ដំណើរ​ការ​ដោយ​ iOS 6​ និង​ iOS 7។

ប្រភពៈ​ iDownloadblog,រក្សាសិទ្ធិដោយ : cambo-report.com

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top