ពលរដ្ឋអាមេរិកនៅមិនសុខ បើរដ្ឋាភិបាលមិនព្រមបណ្ដេញ Justin Bieber
កាលពីម្សិលមិញគេហទំព័រ nob70 បានចុះផ្សាយរួចមកហើយនូវព័ត៌មាននៃការចាប់ខ្លួនJustin Bieber
និងការដាក់ពាក្យប្ដឹងឲ្យប្រធានាធិបតីអាមេរិកលោក Obama
បណ្ដេញតារាចម្រៀងវ័យក្មេងដែលសម្បូររឿងអាស្រូវ Justin Bieber
ចេញពីទឹកដីអាមេរិក។ ពាក្យបណ្ដឹងនោះ
មានការចុះហត្ថលេខាពីពលរដ្ឋអាមេរិកច្រើនជាង ១០ ម៉ឺននាក់ដែលបង្ហាញថា
ពួកគេនឹងនៅមិនសុខឡើយ
បើសេតវិមានរបស់រដ្ឋាភិបាលមិនព្រមចេញមុខដោះស្រាយតាមពាក្យបណ្ដឹងនោះ។
ក្នុងពាក្យបណ្ដឹងដែលពលរដ្ឋទាំងនោះបានដាក់ជូនទៅសេតវិមានអាមេរិកបានសរសេរត្មេះដៀលJustin
Bieber ដោយប្រើពាក្យមិនសមរម្យមួយចំនួនថា ”
ពួកយើងចង់ឃើញមនុស្សគ្រោះថ្នាក់ មនុស្សចង្រៃ
និងមនុស្សចោលម្សៀតដូចJustin Bieber នេះចេញពីទឹកដីអាមេរិក
និងចង់ឲ្យរដ្ឋាភិបាលដកហូត Green Cardរបស់Justin Bieber មកវិញ ”។
ពាក្យពេចន៍ដ៏គ្រោតគ្រាតជាងនេះទៀតនោះគឺ ” Justin
Bieberនេះមិនមែនត្រឹមតែជាមនុស្សដែលបង្កភាពគ្មានសណ្ដាប់ធ្នាប់ក្នុងសង្គមទេ
តែថែមទាំងធ្វើឲ្យប៉ះពាល់អនាគតក្មេងៗជំនាន់ក្រោយទៀតផង”។
តាមការអះអាងរបស់សេតវិមានអាមេរិកថា ទាល់តែរកបានសម្លេងគាំទ្រច្រើនជាង ១០ម៉ឺនហត្ថលេខាទើបរដ្ឋាភិបាលអាចសម្រេចលើបណ្ដឹងនេះបាន ហើយពេលនេះចំនួននៃការចុះហត្ថលេខានោះច្រើនជាង ១០ម៉ឺនបែបនេះ បញ្ជាក់ថាលោក Obama មិនអាចគេចវេះមិនដោះស្រាយបានឡើយ។
រង់ចាំតាមដានទាំងអស់គ្នាថាតើវាសនារបស់Justin Bieber អាចត្រូវបានបណ្ដេញចេញពីទឹកដីអាមេរិក ឬអាចរស់នៅបានទៀត?
ដោយ nob70
ប្រភព៖ time
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: