Nasa ប្រកាសគំរោង​ សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ទៅ​លើ​ស្រទាប់​បរិយាកាស​ផែនដី

0

ស្រទាប់បរិយាកាសផែនដីពិតជាមានសារៈសំខាន់ណាស់​ សម្រាប់​ជីវិត​មនុស្ស​ សត្វ​ រុក្ខជាតិ​ និង​ភាវៈ​មាន​ជីវិត​ផ្សេងៗ​ ដែល​មាន​ជីវិត​នៅ​លើ​ផែនដី​ ដោយសារ​វា​មាន​នាទី​រក្សា​កម្ដៅ​ផែនដី​ និង​រក្សា​លំនឹង​ទឹក​ភ្លៀង​ -ល-។​ ចំនែក​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​សិក្សា​ និង​ស្រាវ​ជ្រាវ​អំពី​ស្រទាប់​បរិយាកាស​របស់​ផែនដី​រួច​អស់​ទៅ​ហើយ​ តែ​នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ NASA​ ដែល​ជា​ភ្នាក់ងារ​ ស្ថាន​អាវកាស​ របស់​សហរដ្ឋ​អាមេរិច​ បាន​ធ្វើ​សេចក្ដី​ប្រកាស​ថ្មី​មួយ​ ទៅ​លើ​ការ​សិក្សា​ និង​សង្កេត​ការ​ទៅ​លើ​បរិយាកាស​របស់​ផែន​ដី​យើង​ អោយ​បាន​កាន់​តែ​ច្បាស់​ជាង​សព្វ​ថ្ងៃ។
គំរោងថ្មីរបស់ NASA មានគោលដៅធំៗចំនួន 5​ ដែល​ត្រូវ​ប្រើ​ប្រាស់​ផ្កាយ​រណប​វិទ្យាសាស្ត្រ​ពិសេសៗ​ 3​ និង​មាន​ឧបករណ៍​បច្ចេក​វិទ្យា​ជំនួយ​ 2​ ផ្សេង​ទៀត​នៅ​លើ​ស្ថានីយ៍​អាវកាស​អន្តរជាតិ។​ ផ្កាយ​រណប​ទាំង​ 3​ និង​ឧបករណ៍​វិទ្យាសាស្ត្រ​ 2​ នោះ​តម្រូវ​អោយ​ធ្វើ​ការ​ហោះ​ជុំ​វិញ​ភព​ផែនដី​ចាប់​ពី​ខែ​កុម្ភះ​ ដល់​ ខែ​វិច្ឆិកា​ ឆ្នាំ​ 2014​ ហើយ​ឧបករណ៍​ទាំង​នោះ​នឹង​ផ្ដល់​ពត៌មាន​ជា​ច្រើន​ ទៅ​ដល់​អ្នក​វិទ្យាសាស្ត្រ​អំពី​ស្រទាប់​បរិយាកាស​ផែនដី។
មិនត្រឹមតែប៉ុណ្ណោះផ្កាយរណបទាំង 3 និងឧបករណ៍ 2​ នោះ​នឹង​ធ្វើ​ការ​វាស់​ស្ទង់​កំរិត​ កាបូន​ឌីអុកស៊ីត​ក្នុង​ខ្យល់​ កំរិត​ទឹក​នៅ​ក្នុង​សណ្ឋាន​ដី​ ចលនា​ភ្លៀង​ធ្លាក់​ កម្លាំង​ខ្យល់​សមុទ្រ​ និង​ស្រទាប់​របស់​ពពក​ផង​ដែរ។​ នេះ​នឹង​ធ្វើ​អោយ​អ្នក​វិទ្យាសាស្ត្រ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កត់​សំគាល់​អាកាស​ធាតុ​ និង​ជា​ជំនួយ​ជួយ​ទៅ​ដល់​គំរោង​វាស់​ស្ទង់​អាកាស​ធាតុ​ផែន​ដី​របស់​ NASA​ ផង​ដែរ។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់ NASA បាននិយាយប្រាប់ផងដែរថា​ “គំរោង​ធំ​មួយ​នេះ​នឹង​ពង្រឹង​ប្រព័ន្ធ​សង្កេត​ការ​អាកាស​ធាតុ​អោយ​បាន​កាន់​តែ​ខ្លាំង​ និង​មាន​តុល្យភាព​ច្បាស់​លាស់​ បើ​ទោះ​បី​ជា​គំរោង​នេះ​ធ្លាប់​ទទួល​រង​សំពាធ​ថវិការ​យ៉ាង​ណា​ក៏​ដោយ​ តែ​ពេល​នេះ​គំរោង​ទាំង​ 5​ របស់​យើង​ជិត​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​ 2014​ នេះ​ហើយ”។​ ក្នុង​នោះ​សារពត៌មាន​ CNN​ ក៏​បាន​ចេញ​ផ្សាយ​ទៀត​ថា​ “នា​ចុង​ទសវត្សរ៍​នា​ឆ្នាំ​ 2020​ ខាង​មុខ​ NASA​ នឹង​ត្រៀម​គំរោង​ធំ​ចំនួន​ 6​ ទៀត​ ដែល​នឹង​ធ្វើ​ការ​វាស់​ស្ទង់​កំរិត​ទឹកកក​ នៅ​លើ​ផ្ទៃ​ផែនដី​ និង​កំរិត​ទឹក​ដែល​មនុស្ស​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ចេញ​ពី​ក្រោម​ដី”។
ខេមបូរីផត សូមបញ្ជាក់ប្រាប់ផងដែរថា​ ផ្កាយ​រណប​ទាំង​ 3​ នោះ​មាន​ 1​ នឹង​ត្រូវ​បង្ហោះ​ចូល​ទៅ​លំហ​អាកាស​នៅ​ថ្ងៃ​ទី​ 27​ ខែ​កុម្ភៈ​ ចំនែក​ 1​ ផ្សេង​ទៀត​នៅ​ខែ​ កក្កដា​ និង​ចុង​ក្រោយ​បំផុត​នៅ​ខែ​វិច្ឋិកា។​ ដូច្នេះ​យើង​សង្ឃឹម​ថា​ NASA​ នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​គំរោង​ធំៗ​នេះ​ ពិសេស​អាច​ជួយ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​វាស់​ស្ទង់​អាកាស​ធាតុ​ បាន​កាន់​តែ​ច្បាស់​លាស់​ជាង​មុន។

ប្រភពៈ​ Techno Buffalo

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top