តារាសម្តែង នាង Ni Ni បង្ហាញសម្រស់នៅលើគម្របទស្សនាវដ្តី Rayli (Video Inside)
ចិន៖ យោងតាម គេហទំព័រកម្សាន្ត បរទេសមួយ បានចុះផ្សាយ នាថ្ងៃទី ២៩ មករា នេះ បានឲ្យដឹងថា តារាសម្តែងដែល មានសម្រស់ សឹងនឹងគ្មានពីរ និងជាតួរសម្តែង ដ៏ល្អម្នាក់ប្រចាំប្រទេសចិន បានបង្ហាញសម្រស់ របស់ខ្លួននៅលើ ទស្សនាវដ្តី Rayli ដែលមាន ភាពល្បីល្បាញមួយ ប្រចាំទីក្រុងតៃប៉ិ។
ការបង្ហាញសម្រស់ គួរជាទីគយគន់របស់ នាង Ni Ni បានធ្វើឲ្យបុរសដែលធ្លាប់មើល និងអានវាជារៀងរាល់ថ្ងៃនោះ ស្ទើរនឹងឈ្លក់វង្វេងលើ សម្រស់របស់នាង។ ក្នុងការថតនោះផងដែរ បានបង្ហាញពីភាព ស៊ីវិល័យរបស់ សម្លៀកបំពាក់ ក៏ដូចជាគ្រឿង អលង្ការដែល មានតម្លៃថ្លៃ និងមានការពេញនិយម សម្រាប់យុវវ័យ សម័យថ្មីផងដែរ។ នាង Ni Ni បានសម្តែងរឿង Hollywood របស់ខ្លួនក្នុងឆ្នាំ ២០១១ ដែលមានចំណង ជើងថា “The Flower of War” ដែលធ្វើឲ្យ នាងមាន ប្រជាប្រិយភាព រហូតដល់សព្វថ្ងៃ។
គួរបញ្ជាក់ផងដែរថា នាង Ni Ni កើតក្នុងថ្ងៃទី ០៨ សីហា ១៩៨៨ ក្នុងទីក្រុង ណានជីង ប្រទេសចិន សម្រាប់កម្រិតវប្បធម៌ គឺបានបញ្ចប់នៅ សកលវិទ្យាល័យ Communication University of China និងជាតារាល្បីម្នាក់ ប្រចាំប្រទេសចិនផងដែរ៕
រក្សាសិទ្ធិដោយ : lookingtoday.com
ផ្សាយក្នុងក្រុម តារា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: