ប្រថុយជីវិត រត់ត្រលប់ចូលផ្ទះ ដែលត្រូវភ្លើងឆេះ ព្រោះតែម៉ាស៊ីន XBOX មួយ (មានវីដេអូ)

0

យោងតាមប្រភពព័ត៌មានមួយរបស់អាមេរិក បានឲ្យដឹងថា មានបុរសម្នាក់ បានយកជីវិត ដ៏មានតម្លៃរបស់គេ ទៅប្ដូរជាមួយនឹងម៉ាស៊ីនហ្គេម XBOX ដោយរត់ចូលក្នុងផ្ទះ ដែលកំពុងតែឆេះ។
បុរសឆ្កួតនឹងហ្គេមម្នាក់នេះ រស់នៅរដ្ឋ Kansas សហរដ្ឋអាមេរិក បានរត់ចេញពីផ្ទះរបស់គាត់ភ្លាមៗ ពេលដែលដឹងថាមានអណ្ដាតភ្លើង ឆាបឆេះក្នុងផ្ទះរបស់គាត់ តែអ្វីគួរឲ្យភ្ញាក់ផ្អើលនោះ នៅពេលដែលគាត់នឹកឃើញថា ម៉ាស៊ីនហ្គេម XBOX របស់គាត់បានភ្លេចនៅក្នុងផ្ទះ គាត់ក៏បានរត់ត្រលប់ចូលទៅក្នុងផ្ទះ ដែលកំពុងតែត្រូវភ្លើងឆាបឆេះ ដើម្បីជួយសង្រោះ XBOX របស់គាត់។
សំណាងល្អណាស់ ដែលគាត់មិនត្រូវបានភ្លើង និងផ្សែងធ្វើឲ្យមានគ្រោះថ្នាក់ តែផ្ទះរបស់គាត់ត្រូវបានអគ្គីភ័យ បំផ្លាញអស់គ្មានសល់ ដែលស្មើនឹងទឹកប្រាក់ ៨០,០០០ដុល្លារអាមេរិក។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ សកម្មភាពរបស់បុរសម្នាក់នេះ? បើប្រិយមិត្តវិញ តើនឹងយករបស់អ្វីចេញពេលដែល ដឹងថាមានភ្លើងឆេះផ្ទះ?

ប្រភព៖ បរទេស
កែសម្រួលដោយ តូម៉ាតូ
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top