ឈុតឆាកខ្លីៗទី 2 ក្នុងរឿងសត្វយក្ស Godzilla ពិត​ជា​គួរ​អោយ​ចង់​ទស្សនា​ខ្លាំង​ណាស់​

0

កាលពីថ្ងៃទី 11ធ្នូ ឆ្នាំ 2013 កន្លងទៅឈុតឆាកខ្លីៗទី​ 1​ ក្នុង​រឿង​ Godzilla​ បាន​ធ្វើ​អោយ​អ្នក​ចូល​ចិ​ត្ត​តាម​ដាន​ ក៏​ដូច​ជា​អ្នក​គាំ​ទ្រ​ប្រភេទ​រឿង​សត្វ​យក្ស​ចម្លែក​ Godzilla​ ជា​ច្រើន​ពេញ​ចិត្ត​ពេញ​ថ្លើម​និង​ចង់​ទស្សនា​ភ្លាមៗ​តែ​ម្ដង​ ព្រោះ​រឿង​នេះ​ត្រូវ​បាន​ចំនាយ​ទឹក​ប្រាក់​អស់​រាប់​សិប​លាន​ដុល្លា​ ដូច្នេះ​រាល់​សកម្មភាព​ត្រូវ​បាន​សំរិត​សំរាំង​យ៉ាង​ពិសេស​ ធ្វើ​យ៉ាង​ណា​អោយ​សាច់​រឿង​ទាំង​មូល​មើល​ទៅ​ឡូយ​ហួស​ពី​ការ​ស្មាន​។
ចំនែកឈុតឆាកខ្លីៗទី 2 របស់ខ្សែភាពយន្តខ្នាតធំនេះបានចេញ​មក​ហើយ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ វា​បាន​បន្ថែម​ឈុត​ឆាក​ប្រយុទ្ធ​ និង​គ្រោះ​ថ្នាក់​ៗ​ជាច្រើ​ន​ មើល​ទៅ​ពិត​ជា​ចង់​ទស្សនា​ខ្លាំង​បំផុត​។​ Trailer​ ថ្មី​នេះ​យើង​សង្កេត​ឃើញ​ថា​ សត្វ​យក្ស​ Godzilla​ បាន​បង្ហាញ​ខ្លួន​កាន់​តែ​ច្បាស់​ ជា​មួយ​រូបរាង​ និង​មុខ​មាត់​បន្តិច​បន្តួច​ ក្នុង​នោះ​ទីក្រុង​មួយ​ក៏ត្រូវ​បាន​រលាយ​ក្នុង​ភ្លក់​ភ្លើង​ដោយ​សារ​សត្វ​ Godzilla​ ហើយ​ក្រុម​ទាហាន​ក៏​ខិត​ខំ​ប្រឹង​ប្រែង​សម្លាប់​សត្វ​នោះ​ដែរ​ តែ​មិន​ដឹង​ថា​ពួក​គេ​អាច​ធ្វើ​ទៅ​បាន​ឬ​អត់​។​ ដូច្នេះ​មាន​តែ​រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា​នា​ខែ​ ឧសភា​ ខាង​មុខ​នៅ​ក្នុង​រោង​ភាព​យន្ត​ Legend​ និង​ Cineplex។
សូមទស្សនាឈុត Trailer ខ្លីៗ ទី 2 ក្នុងរឿង Godzilla ទាំងអស់គ្នា៖


ផលិតកម្មៈ Warner Bros. និង Legendary
អ្នកដឹកនាំរឿងៈ Gareth Edwards
អ្នកនិពន្ធៈ Max Borenstein, Dave Callaham, Frank Darabont និង David S. Goyer
តួសម្ដែងៈ Elizabeth Olsen, Bryan Cranston, Aaron Taylor-Johnson Victor Rasuk និងតារាល្បីៗជា ច្រើនទៀត។
ចេញឆ្នាំ 2014


រក្សាសិទ្ធិដោយ : cambo-report.com

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top