តួរអង្គឯកទាំង 4 នៅក្នុងរឿង Fantastic Four វគ្គថ្មីត្រូវបានប្រកាសហើយ!
ខ្សែភាពយន្ត Hollywood ដ៏ល្បីល្បាញកាលពី 8-9 ឆ្នាំមុន រឿង Fantastic Four ធ្លាប់បានធ្វើអោយរោងកុនជាច្រើនកក្រើករួចទៅហើយ វាបានចេញផ្សាយចំនួន 2 វគ្គ ដោយវគ្គទី 1 បានចាក់បញ្ចាំងកាលពីឆ្នាំ 2005 និងវគ្គ 2 នៅឆ្នាំ 2007 ដែលវគ្គទាំង 2 នោះបានកើបទឹកប្រាក់បានប្រមាណជា 619,627,482 លានដុល្លា កាលពីពេលកន្លងទៅ ហើយបានបាត់មុខសូន្យឈឹងតែម្ដង ពុំឃើញមានដំណឹងណាអំពីខ្សែភាពយន្តនេះសោះ។
យ៉ាងណាក៏ដោយកាលពីម្សិលមិញផលិតកម្ម Fox បានធ្វើអោយមានភាពភ្ញាក់ផ្អើលមួយដោយបានប្រកាសប្រាប់តួអង្គថ្មីៗចំនួន 4 ដួង ត្រៀមចូលសម្ដែងក្នុងរឿង Fantastic Four វគ្គថ្មី ដែលនឹងចាប់បញ្ចាំងក្នុងឆ្នាំ 2015 ខាងមុខ។
តួអង្គថ្មីទាំង 4 នោះរួមមានលោក Jamie Bell ដែលគេរំពឹងទុកថានឹងដើរតួសម្ដែងជាបុរសមាឌយក្សស្បែកពណ៌ទឹកក្រូចមានកំលាំងខ្លាំងក្លា។ ចំនែកឯលោក Miles Teller វិញតម្រូវអោយដើរតួជាបុរសអាចពន្យាដៃជើងបានវែងៗ។ សម្រាប់នាង Kate Mara ត្រូវដើរតួជានារីអាចបំបាំងកាយបាន និងចុងក្រោយគឺលោក Michael B នឹងដើរតួរជាបុរសភ្លើង។
នៅពេលដែលផលិតកម្ម Fox បានរកឃើញតួអង្គសំខាន់ទាំង 4 រួច ក្រុមហ៊ុននេះនឹងបន្តស្វែងរកតួអង្គផ្សេងៗជាច្រើនទៀត ពិសេសគឺតួអង្គចិត្តអាក្រក់ ដែលអាចនឹងចាប់ផ្ដើមនាសប្ដាហ៍ក្រោយ។ ចំនែកថ្ងៃចាប់ផ្ដើមថត គឺមិនទាន់មានដំណឹងណាបញ្ជាក់ប្រាប់ច្បាស់នៅឡើយ តែរឿង Fantastic Four វគ្គថ្មីនេះ នឹងមានវត្តមានចាក់បញ្ចាំងនៅក្នុងថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2015 ខាងមុខ។
រក្សាសិទ្ធិដោយ : cambo-report.comផ្សាយក្នុងក្រុម តារា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: