ខឹងសង្សារមិនទិញឡាន Audi អោយក្នុងថ្ងៃខួបកំណើត អារដៃអារជើងលេង

0

ចិន៖ កាលពីពេលថ្មីៗនេះ នារីវ័យក្មេងស្រស់ស្អាត ម្នាក់បានបង្ហោះរូបថត អារជើងរបស់ខ្លួន ចូលទៅក្នុង Facebook ធ្វើអោយមិត្តភក្រ័របស់នាង ជាច្រើន មានការព្រួយបារម្ភយ៉ាងខ្លាំង។ តាមប្រភពពត៌មាន បានអោយដឹងថា នារីវ័យក្មេង ស្រស់ស្អាតម្នាក់នោះ មានឈ្មោះថា Lee Xin អាយុ២១ឆ្នាំ ដែលជា និស្សិត កូនអ្នកមានម្នាក់ រៀននៅសាកលវិទ្យាល័យ Beijing ប្រទេសចិន។ ហើយមូលហេតុដែលនាំអោយនាង យកឡាមអារ នឹង ឆូតជើងសុះ បែបនេះដោយសារតែ ខឹងមិត្តប្រុសរបស់នាង បដិសេធក្នុងការ ទិញរថយន្ត Audi A8 អោយនាងជាកាដូក្នុងថ្ងៃខួបកំណើត។ គួរបញ្ជាក់ផងដែរថា កូនអ្នកមានស្តុកស្តមម្នាក់នេះ បានបង្ហោះរូបហើយមានមនុស្សជាច្រើន បានបញ្ចេញអារម្មណ៍ សោកស្តាយចំពោះនាង ដែលបំផ្លាញសម្រស់ខ្លួនដោយសារតែ រថយន្តមួយគ្រឿង ប៉ុន្តែមានអ្នកខ្លះបាននិយាយថា រូបនេះមិនមែនជាជើងរបស់នាង ពិតនោះទេ។ បើតាមសំដីមិត្តភក្រ័ របស់នាង បានអោយដឹងថា ត្រឹមតែរថយន្ត Audi A8 មួយគ្រឿងនាងអាចសុំ ប៉ាម៉ាក់ នាងបានយ៉ាងស្រួល ព្រោះនាងជាកូនអ្នកមានស្តុកស្តម រស់នៅក្នុងវីឡា យ៉ាងធំស្គឹមស្កៃឯណោះ តែនាងចង់អោយមិត្តប្រុសទិញជូនជាកាដូ មិននឹកស្មានថា ត្រូវមិត្តប្រុសបដិសេធយ៉ាងនេះសោះ។ សូមប្រិយមិត្ត មេត្តាកុំប្រព្រឹត្ត ទង្វើបែបនេះអោយសោះ ព្រោះថាវាគ្មានតំលៃអ្វីនោះឡើយ៕
untitled-3-1390276086829-crop1390276100175p
ggggg-1390275934520
thieunu-congdongmang-kienthuc-17-mctm-1390276173062thieunu-congdongmang-kienthuc-8-yvuz-1390275941839thieunu-congdongmang-kienthuc-5-epas-1390276197035
thieunu-congdongmang-kienthuc-12-pffm-1390276214998
មិត្តប្រុសដែលបដិសេធក្នុងការទិញឡានជាកាដូ

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top