BlackBerryបានត្រឡប់មកវិញហើយ ជាមួយនឹងស្មាតហ្វូនតម្លៃថោកមិនដល់ 200$
កាលពីឆ្នាំ 2013 នេះ BlackBerry បានទទួលបរាជ័យដ៏ធ្ងន់ធ្ងរបំផុត ដែលខ្លួនបានបាត់បង់ប្រាក់ចំណូលដល់ទៅ 4.4 ពាន់លានដុល្លាឯណោះ ដែលស្មើនឹង 56% បើប្រៀបធៀបទៅនឹងឆ្នាំ 2012។ បន្ទាប់ពីបានលេចមុខបាត់អស់មួយរយៈមក នៅថ្ងៃនេះ BlackBerry បានបង្ហាញខ្លួនវិញហើយដែលបាននាំមកជាមួយស្មាតហ្វូនចេញថ្មីរបស់ខ្លួនដែលមានតម្លៃថោកណាស់ក្រោមពីររយដុល្លាសហរដ្ឋអាមេរិច។
BlackBerry Z3 គឺជាទូរស័ព្ទធន់មធ្យមមួយរបស់ក្រុមហ៊ុន BlackBerry ដែលមានលក្ខណៈសម្បត្តិ និងតម្លៃគួរសមខ្លាំងណាស់។ វាបំពាក់មកជាមួយអេក្រង់ 5អ៊ីញ កម្រិតភាពច្បាស់ (540x960ភិចសែល) រ៉េម 1.5GB ស៊ីភីយូ Dual-core 1.2Ghz កាមេរ៉ាក្រោយទំហំ 5.5 មេហ្គាភិចសែល មុខទំហំ 1.1 មេហ្គាភិចសែល។ ទូរស័ព្ទមួយនេះ ត្រូវបានចុះកុងត្រាផលិតដោយរោងចក្រ Foxconn ដែលជារោងចក្រដ៏ល្បីល្បាញបំផុត ក្នុងការផលិតគ្រឿងអេឡិចត្រូនិចមានគុណភាព និងតម្លៃល្អ ហើយរោងចក្រនេះក៏ជារោងចក្រផលិត គ្រឿងគ្រៅអោយ Apple ផងដែរ។ ទូរស័ព្ទមួយនេះ នឹងមានលក់តែនៅប្រទេសឥណ្ទូនេស៊ីតែមួយប៉ុណ្ណោះ ហើយក៏មិនមានបំពាក់មកជាមួយសេវា 4G LTE ផងដែរ។ ទន្ទឹមនឹងនេះដែរ លោក John Chen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BlackBerry បានអោយដឹងថា “ គាត់នឹងដាក់លក់ទូរស័ព្ទនេះ ភ្ជាប់មកជាមួយប្រព័ន្ធ 4G LTE ក្នុងពេលឆាប់ៗនេះហើយ មុនពេលគាត់ស្លាប់”។
ក្រៅពីដាក់បង្ហាញ BlackBerry Z3 ហើយ ក្រុមហ៊ុនBlackBerry ក៏បានដាក់បង្ហាញនូវទូរស័ព្ទ ប៊ូតុង Qwerty (ប៊ូតុងគ្រប់អក្សរ) មួយទៀត ដើម្បីរំលឹកនូវអតីតកាលដ៏ត្រចះត្រចង់របស់ក្រុមហ៊ុនខ្លួន។ ទូរស័ព្ទមួយនេះ ធ្លាប់ជាទូរស័ព្ទដ៏ពេញនិយមបំផុត ចន្លោះពីឆ្នាំ 2005 ទៅដល់ 2010 ប៉ុន្តែវាស្រាប់តែអស់ប្រជាប្រិយភាពទៅវិញ នៅពេលដែលទូរស័ព្ទថាច់ស្គ្រីនងាយស្រួលប្រាស់ជាង។ Q20 មានអេក្រង់ទំហំធំជាងទូរស័ព្ទមុនៗដល់ទៅ 3.5អ៊ីញ និងកម្លាំងថ្មខ្លាំងជាងមុន ហើយវានឹងចាប់ផ្តើមដាក់លក់នូវពាក់កណ្តាលឆ្នាំនេះហើយ។
សង្ឃឹមថា ទីផ្សារ BlackBerry នឹងមានភាពរីកចម្រើនឡើវិញទៅចុះ ព្រោះអីខ្លួនបានបំពេញស្នាដៃល្អៗច្រើនណាស់ នាពេលអតីតកាលដូចក្រុមហ៊ុន Nokia និង Motorola ដែរ។ ប៉ុន្តែទីផ្សារនេះ នឹងកាន់តែមានភាពរីកចម្រើនខ្លាំងជាងមុនថែមទៀត ប្រសិនបើខ្លួនបង្កើតទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ជាជាងប្រើតែប្រព័ន្ធប្រតិបត្តិការណ័ BlackBerry OS មួយមុខ។
ផ្សាយក្នុងក្រុម បច្ចេកវិទ្យា
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: