ដឹង​ថា រួម​សិច​ពេល​ព្រលឹម​មាន​ផល​បែប​ណា​ទេ?

0

មាន​ពាក្យ​និយាយ​លេង​ថា ប្រសិន​បើ​អ្នក​ចង់​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​រីករាយ និង​ដើម្បី​សុខ​ភាព​ល្អ​នោះ មិន​បាច់​ស្វែង​រក​វិធី​នៅ​ឯណា​ឆ្ងាយ​ទេ គឺ​ត្រូវ​ចាប់​ដើម្បី​នៅ​ក្នុង​​បន្ទប់​គេង។ ការ​ស្រាវជ្រាវ​មួយ​នា​ពេល​កន្លង​មក​បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ដែល​បាន​រួម​ភេទ​នៅ​ពេល​ព្រឹក នឹង​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​​ពេញ​មួយ​ថ្ងៃ ហើយ​គុណ​ប្រយោជន៍​មួយ​ទៀត​គឺ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ឱ្យ​កាន់​តែ​ខ្លាំង។

maxresdefault

ការ​ស្រាវជ្រាវ​​បាន​ណែនាំ​ថា មនុស្ស​ពេញ​វ័យ​ដែល​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​រួម​សិច​នៅ​ពេល​ព្រលឹម នឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​សុខភាព​ល្អ​ជាង​អ្នក​ដែល​ជ្រើស​យក​ការ​ញ៉ាំ​តែ​មួយ​ពែង​និង​​នំ​ប្រៃ​មុន​ពេល​ចេញ​ពី​ផ្ទះ។

ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា សារធាតុ​គីមី​ដែល​បញ្ចេញ​អំឡុង​ពេល​រួម​សង្វាស​នា​ពេល​ព្រឹក​នោះ​អាច​ជួយ​​ស្ទួយ​សុខភាព និង​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ។ ការ​ស្រាវជ្រាវ​ដដែរ​ក៏​បាន​អះអាង​ផង​ដែរ​ថា សិច​ពេល​ព្រលឹម​ជួយ​អ្នក​មិន​ឱ្យ​រង​អាការៈ​ផ្ដាសាយ​ដោយ​ងាយ ថែម​​ទាំង​ជួយ​ដល់​សុខភាព​សក់ ស្បែក និង​ក្រចក​ទៀត​ផង។

លោក វេជ្ជបណ្ឌិត Debby Herbenick អ្នក​វិទ្យាសាស្ត្រ​សញ្ជាតិ​អាមេរិក និង​ជា​អ្នក​សរសេរ​អត្ថបទ​អប់រំ​ផ្នែក​ផ្លូវ​ភេទ​បាន​មាន​ប្រសាសន៍​ថា “ការ​រួម​សិច​នៅ​ពេល​ព្រឹក​អាច​ជួយ​បញ្ចេញ​សារធាតុ​អុកស៊ីតូស៊ីន​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ល្អ”។

លោក​បាន​បន្ថែម​ថា “វា​ក៏​ជួយ​ធ្វើ​ឱ្យ​នាក់​មាន​កម្លាំង​រឹង​មាំ និង​កាន់​តែ​ស្រស់​ស្អាត។ សិច​ពេល​ព្រលឹម​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ការពារ​ការ​ឆ្លង​រោគ​ផ្សេងៗ ហើយ​វា​បញ្ចេញ​នូវ​សារធាតុ​គីមី​ដែល​ជួយ​​ធ្វើ​ឱ្យ​ស្បែក​រលោង និង​មាន​សំណើម ថែម​ទាំង​ពង្រឹង​សុខភាព​សក់​ផង​ដែរ”។

គុណ​ប្រយោជន៍​មិន​មាន​តែ​ប៉ុណ្ណោះ​ទេ។ ការ​សិក្សា​មួយ​ផ្សេង​ទៀត​នៅ​សាកលវិទ្យាល័យ Queen នៅ Belfast បាន​រក​ឃើញ​ថា ការ​រួម​សិច​៣​ដង​ក្នុង​មួយ​សប្ដាហ៍​អាច​ជួយ​កាន់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គាំង​បេះ​ដូង​ និង​ដាច់​សរសៃ​ឈាម។

ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Nottingham ក៏​បាន​រក​ឃើញ​ថា បុរស​ដែល​រួម​ភេទ​ជា​ប្រចាំ​នៅ​វ័យ​៥០​ឆ្នាំ​អាច​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត៕

ដោយ nob70
ប្រភព៖ dailymail

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top