អស្ចារ្យណាស់! កោះមួយ បានងើបឡើងមកវិញ ក្រោយពីត្រូវកប់ ក្រោមសមុទ្រ ជាងមួយសតវត្សរ៍
កាលពីឆ្នាំ ១៩០៥ មានព្យុះកំណាចមួយ បានបោកបក់ឆ្លងកាត់ កោះមួយដែលនៅកណ្តាល មហាសមុទ្រប៉ាស៊ីហ្វិក ឈ្មោះថា Nadikdik atoll ហើយបានសម្លាប់អ្នកស្រុក ដែលរស់នៅទីនោះ សឹងតែទាំងអស់ ព្រមទាំងបានពន្លិច កោះមួយនេះ ចូលទៅក្នុងសមុទ្រ។
មានតែមនុស្ស២នាក់ប៉ុណ្ណោះ ដែលនៅរស់ ប៉ុន្តែក្រោយពេលជាង មួយសតវត្សរ៍ក្រោយមក កោះមួយនេះបាន កកើតខ្លួនឯងឡើងវិញ ដែលបានបង្កភាព ភ្ញាក់ផ្អើលដល់ក្រុម អ្នកវិទ្យាសាស្ត្រជាច្រើន។
ក្រុមអ្នកស្រាវជ្រាវមួយ ដែលមកពី សាកលវិទ្យាល័យ Auckland បានធ្វើការ សិក្សាហើយរកឃើញថា មានកោះថ្មីមួយឈ្មោះថា Knox atoll បានកើតឡើងនៅកន្លែង ដែលកោះ Nadikdik atoll បានលិចបាត់ដោយ ការវាយប្រហាររបស់ ព្យុះកំណាចមួយដែលបាន ធ្វើអោយជិវិតធម្មជាតិ ជាច្រើនរបស់កោះនេះបាន ខ្ទេចខ្ទីទាំងស្រុង។
លោក Dr. Murray Ford និងលោកសាស្ត្រាចារ្យ Paul Kench បានសិក្សាទៅលើរូបភាព ដែលថតពីលំហអាកាស របស់កោះនេះក្នុងឆ្នាំ១៩៤៥ រហូតមកដល់ឆ្នាំ២០១០ ហើយរកឃើញថា កោះថ្មីនេះគឺកើតចេញពី កោះដែលបានលិចបាត់ កាលពីមុន។
ក្រុមអ្នកស្រាវជ្រាវ គិតថាការកកើត សាជាថ្មីយ៉ាងឆាប់រហ័ស បែបនេះគឺអាចទៅរួច ដោយសារថាសមុទ្រដែល នៅជុំវិញនោះគឺមាន សារជាតិចិញ្ចឹមយ៉ាងល្អ។ ហើយបាននិយាយថា “ពិតណាស់ព្យុះមួយនោះ បានបោកបក់នាំយក សារធាតុសំណល់និងផ្កាថ្ម យ៉ាងច្រើនមកទឹកដី នៃកោះមួយនេះ ជាហេតុធ្វើអោយវា អាចកកើតសាឡើងវិញ ដោយខ្លួនឯងបែបនេះ”។
លោក Dr.Ford បាននិយាយថា “ភស្តុតាងបានបង្ហាញថា ទោះបីជាមានព្យុះ បានបក់ប្រហែលជាង មួយសតវត្សយ៉ាងណាក៏ដោយ ការសម្របសម្រួលនៃសណ្ឋានដី នៅលើកោះនេះ នៅតែដំណើរការ” ដោយសារមាន ចលនាផ្លាស់ប្តូរ និងកកើតរបស់ ផ្កាថ្មក៏ដូចជាដីខ្សាច់ នៅក្រោមសមុទ្រផងដែរ។
ខ្មែរឡូត
ផ្សាយក្នុងក្រុម ទេសចរណ៍
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: