ចាប់ខ្លួនបុរសម្នាក់ ក្រោយរំលោភប្អូនស្រីខ្លួនឯង អស់១០ឆ្នាំ

0

អ៊ីស្រាអែល៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយចោទ ប្រកាន់ពីបទរំលោភសេពសន្ថវៈលើក្មេង ស្រីមិនទាន់ពេញវ័យ ក្រោយពីបុរសល្មោភកាមរូបនេះបានរំលោភប្អូនស្រីខ្លួនឯង អស់ជិត ១០ឆ្នាំ នេះបើយោងតាមប្រភពពត៌មានអ៊ីស្រាអែល។ តុលាការតំបន់ Be’er Sheva បានផ្តន្ទាទោសជនល្មើស ជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ។ តាមរបាយការណ៍ប៉ូលីស បានអោយដឹងថា ជនល្មើសបានធ្វើសកម្មភាពរំលោភប្អូនស្រី តាំងពីនាងមានអាយុ៨ឆ្នាំមកម្ល៉េះ ហើយ សកម្មភាពនេះចេះតែបន្តរហូតដល់នាងមានអាយុ១៨ឆ្នាំ។ ជនល្មើសបានប្រាប់តុលាការ អោយដឹងថា រូបគេបានអោយប្អូនស្រីខ្លួនឯងមើលរឿងអាសអាភាស ព្រមទាំងអោយនាងធ្វើ ទង្វើមិនសមរម្យមួយចំនួន មុនពេលជនល្មើសបានបំពាន និងរំលោភសេពសន្ថវៈរបស់នាង។ មុននឹងផ្តន្ទាទោសដាក់ពន្ធនាគារ តុលាការបានបញ្ជាអោយជនល្មើសបង់ប្រាក់ជូនបងស្រីច្បង របស់គាត់ចំនួន 60,000 shekels (ប្រហែល $17,000) ព្រមទាំងតំរូវអោយសុំទោសទាំង ក្មេងស្រីរងគ្រោះ និងក្រុមគ្រួសាររបស់នាង។
Khmer-note
sexual_assault
រូបតំណាង

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top