រថយន្ត ដឹកប្រេង ក្រុមហ៊ុន សូគីម៉ិច បុកអ្នកជិះម៉ូតូ ម្តាយ និងកូនម្នាក់ស្លាប់ កូនម្នាក់ទៀត រងរបួសធ្ងន់

0

ភ្នំពេញ : រថយន្តដឹកប្រេង របស់ក្រុមហ៊ុនសូគីម៉ិច បានបុកម្តាយ និងកូន៣នាក់ កំពុងជិះម៉ូតូឌុបគ្នា បណ្តាលឲ្យម្តាយ និងកូនម្នាក់ស្លាប់ រីឯកូនតូចម្នាក់ទៀត នៅក្រោមរថយន្ត រងរបួសធ្ងន់ ក្រោយពីរថយន្ត បង្កបានបុកពួកគេ កំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ប្ញស្សីកែវ កាលពីវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី២៤ ខែកុម្ភ: នេះ ។
យ៉ាងណាក៏ដោយចំពោះព័ត៌ មានលំអិត ស្តីពីគ្រោះថ្នាក់ ចរាចរខាងលើនេះ និងអត្តសញ្ញាណជនរងគ្រោះ មិនទាន់មានការបញ្ជាក់នៅឡើយទេ ខណ:ដែលកម្លាំងសមត្ថកិច្ច បាន និងកំពុង ចុះជួយអន្តរាគមន៍នៅ កន្លែងកើតហេតុ ៕






ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top