គ្រូពេទ្យ បានវះយកគ្រាប់គុជ ៤២គ្រាប់ ចេញពីខ្លួនបុរស អាយុ៦១ឆ្នាំ ម្នាក់

0

ចិន៖ គ្រូពេទ្យពិតជា មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយពីបានរកឃើញ គ្រាប់គុជជាច្រើន នៅក្នុងខ្លួនបុរសវ័យចំនាស់ម្នាក់ ហើយពួកគេកាន់តែ ភ្ញាក់ផ្អើល នៅពេលដែលគេរកឃើញ ពីមូលហេតុដែល ធ្វើឲ្យមានគ្រាប់គុជច្រើនសន្ធឹកសន្ធាប់បែបនេះ។
បុរសអាយុ ៦១ឆ្នាំម្នាក់ ឈ្មោះ Zou រស់នៅទីក្រុង Beijing ត្រូវបានធ្វើការវះកាត់ជាបន្ទាន់ ព្រោះតែក្នុងខ្លួនរបស់គាត់ បានបង្កប់ទៅដោយ គ្រាប់គុជ អស់ជាច្រើនឆ្នាំមកហើយ ដែលបណ្តាលមកពី គាត់បានប្រើប្រាស់វា ដើម្បីព្យាបាលអាការៈឈឺជើងរបស់គាត់។ ជាមួយគ្នានេះដែរ គ្រូពេទ្យនៅ Nianlun Orthopaedics Hospital (NOH) ដែលស្ថិតនៅChangsha ក្នុងខេត្តHunan បានធ្វើការវះកាត់ យកចេញបាននូវគ្រាប់គុជ ចំនួន៤២គ្រាប់ ចេញពីចង្កះ ត្រគាក និងជើង របស់បុរសចំណាស់រូបនោះ។
យ៉ាងណាមិញ គ្រាប់គុជដ៏ច្រើននោះ បានទៅនៅក្នុងខ្លួនរបស់គាត់ បន្ទាប់ពីមិត្តភក្តិរបស់គាត់ បានណែនាំគាត់ឲ្យទៅជួបជាមួយ គ្រូពេទ្យម្នាក់នៅ Yiyang ក្នុងពេលដែលគាត់ កំពុងតែមានអាការៈ ឈឺចាប់ត្រង់ខ្នង និងជើង។ ហើយគ្រូពេទ្យនោះ បានដាក់បញ្ចូល គ្រាប់គុជទាំងនោះ ទៅក្នុងចង្កះ និងជើងរបស់គាត់ ដើម្បីធ្វើការព្យាបាល។ ចំនែកឯ សាច់ញាតិរបស់ Zou ម្នាក់ ក៏បានព្យាបាលដោយ ដាក់បញ្ជូលគ្រាប់គុជនេះដែរ ហើយមានអាការៈធូរស្រាល ទើប Zou សម្រេចចិត្ត ធ្វើការដាក់បញ្ជូលគ្រាប់គុជនោះ នៅឆ្នាំ២០១១។ បន្ទាប់ពីធ្វើការវះកាត់ ដាក់បញ្ជូល គ្រាប់គុជទាំងនោះរួច គាត់មានអាការៈធម្មតាទេ តែក្រោយមកកាលពីឆ្នាំ២០១៣នេះ គាត់មានការឈឺចាប់ ក្នុងជើងរបស់គាត់យ៉ាងខ្លាំង រហូតដល់មិនអាចដើរបានទៀតផង។
គ្រូពេទ្យបានបញ្ជាក់ផងដែរថា ដោយសារតែវិធីព្យាបាលដ៏ចំឡែកនោះ បានធ្វើឲ្យជាលិកានៅគល់ឆ្អឹងភ្លៅ ទាំងសងខាងរបស់ Zou មានដំបៅរលួយ ទើបបញ្ឈប់ដំនើរការឈាមនៅក្នុងឆ្អឹង ដែលជាហេតុធ្វើឲ្យគាត់មិនអាចដើរបាន៕




ប្រភព៖ បរទេស
ដោយ និមល
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top