ស្មាតហ្វូនកំពូលស្ដើងលើលោក បង្ហាញ​ខ្លួន​ទៀត​ហើយ!!​ ឡូយ​កប់​ !!

0

ក្រុមហ៊ុនផលិតទូរស័ព្ទជាច្រើនបានកំពុងប្រដេញជើង​គ្នា​យ៉ាង​ដុត​ដៃ​ដុត​ជើង​ ដោយ​ធ្វើ​យ៉ាង​ណា​អោយ​ទូរស័ព្ទ​របស់​ខ្លួន​ទទួល​បាន​ការ​គាំ​ទ្រ​ និង​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្នុង​សង្គម​ទូរស័ព្ទ​ ដូច្នេះ​ហើយ​ដើម្បី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ ក្រុមហ៊ុន​ទាំង​នោះ​តម្រូវ​អោយ​ខិត​ខំ​ស្វែង​រក​អ្វី​ដែល​ប្លែក​ និង​កាន់​តែ​អស្ចារ្យ​ សម្រាប់​ទាក់​ទាញ​ចិត្ត​អ្នក​ប្រើ​ប្រាស់​អោយ​លង់​ចិត្ត​លង់​ស្នេហ៍​ចង់​ទិញ​ផលិត​ផល​ថ្មី​របស់​ខ្លួន។
ជាក់ស្ដែងក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសចិន Gionee​ បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​គេ​បំផុត​របស់​ខ្លួន​ ដែល​ត្រូវ​បាន​គេ​សរសើរ​ថា​មាន​កម្រាស់​ស្ដើង​ផុត​លេខ​ វា​មាន​ឈ្មោះ​ថា​ Elife​ S5.5។
Elife S5.5 ត្រូវបានគេប្រកាសថា ជាកំពូល​ស្មាតហ្វូន​ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត​ក្នុង​លោក​ ដោយ​វា​ស្ដើង​ទាល់​តែ​មែន​ទែន​ត្រឹម​តែ​ 5.5​ មម​ បុណ្ណោះ​។ វា​ត្រូវ​បាន​ផលិត​ឡើង​មក​ជាមួយ​ CPU​ ប្រភេទ​ Quad-core​ ល្បឿន​ 1.7GHz​ Ram​ 2GB​ និង​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ 18​ មេហ្គា​ភិចសែល​ និង​ខាង​មុខ​ 5​ មេហ្គា​ភិចសែល​ ដែល​យើង​អាច​រីករាយ​ជាមួយ​ការ​ប្រើ​ប្រាស់​បាន​យ៉ាង​សប្បាយ​មិន​ទាស់​ចិត្ត។​ លើស​ពី​នេះ​ទៅ​ទៀត​ Elife​ S5.5​ ក៏​មាន​ទំហំ​អេក្រង់​ 5​ អ៊ីញ​ធំងាយ​ស្រួល​ប្រើ​ប្រាស់​ ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ Jellybean​ ជាមួយ​កម្លាំង​ថ្ម​ម៉ាស៊ីន​ 2,300mAh។
ស្មាតហ្វូន Gionee Elife S5.5 របស់ប្រទេសចិនមូយនេះ​ នឹង​ដាក់​លក់​នៅ​ក្នុង​ពេល​ឆាប់ៗ​តាម​ទីផ្សារ​ប្រទេស​ប្រមាណ​ជា​ 40​ ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​ 370$។
រក្សាសិទ្ធិដោយ : cambo-report.com

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

    Popular Posts

back to top