ផលប៉ះពាល់អាក្រក់ ដោយសារការចូលគេង យប់ជ្រៅពេក

0

យោងទៅតាមការ សិក្សាស្រាវជ្រាវថ្មី របស់អ្នកវិទ្យាសាស្រ្តបាន ឲ្យដឹងថា ជនជាតិអាមេរិកជាង៤៣ភាគរយ ដែលមានអាយុពី ១៣ ទៅ ៦៤ឆ្នាំ មានទំលាប់ក្នុង ការទទួលទានដំណេកមិនល្អ។
ការគេងនៅពេល យប់ជ្រៅពេកអាច មកនូវផលអាក្រក់ជាច្រើន ដែលក្នុងនោះរួមមាន ការឡើងទម្ងន់ ការកើនឡើង នៃសម្ពាធឈាម និងងាយនឹងមានជំងឺ។ ជាក់ស្តែង ការគេងពិតជាសំខាន់ណាស់ សម្រាប់មនុស្សយើងម្នាក់ៗ ដែលវាអាចជួយទ្រទ្រង់ សារពាង្គកាយរបស់យើងឲ្យមានថាមពលក្នុង ការធ្វើកិច្ចការងារផ្សេងៗ ជាប្រចាំថ្ងៃ។
ដូច្នេះហើយប្រសិនបើ អ្នកចូលគេងនៅពេល យប់ជ្រៅខ្លាំងពេក វាអាចធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់ មិនតែប៉ុណ្ណោះវា អាចធ្វើឲ្យសុខភាព របស់អ្នកកាន់តែទ្រុឌទ្រោម។ ជាមួយគ្នានេះដែរ ការគេងនៅ ពេលយប់ជ្រៅពេកអាច នាំឲ្យមានផលប់ះពាល់ដូចតទៅៈ
ខ្សោយការចងចាំ
នៅពេលដែលអ្នកកំពុងគេង ខួរក្បាលរបស់អ្នក បានធ្វើការប្រមូលទិន្នន័យថ្មីៗដែលអ្នកបានសិក្សាទុក។ ដូច្នេះប្រសិនបើអ្នកគេង បានតិចជាង ៦ម៉ោងខួរក្បាល របស់អ្នកនឹងមិនអាចធ្វើការប្រមូលទិន្នន័យអស់ទាំងនោះ បានឡើយ ដែលនេះជាហេតុធ្វើឲ្យ អ្នកមានការចងចាំមិនល្អ។ ម្យ៉ាងវិញទៀត អ្នកនឹងមានការ លំបាកក្នុងការចងចាំរៀងអ្វីមួយ។ ហើយនៅពេលដែលអ្នកចាំវារួចហើយ នោះវានឹងអាចភ្លេច ទៅវិញបានភ្លាមៗ។
ខ្សោយភាពសុំានឹងជំងឺ
ការគេងមិនគ្រប់គ្រាន់ កាត់បន្ថយកោសិកា គ្រាប់ឈាមសរបស់អ្នក។ កោសិកាទាំងនេះគឺប្រព័ន្ធភាពសុំានឹង ជំងឺដ៏ខ្លាំងបំផុត ក្នុងការទប់ទល់នឹងមេរោគ និងជំងឺផ្សេងៗ ជាពិសេសមេរោគផ្តាសាយ។ មិនតែប៉ុណ្ណោះ ការគេងមិនគ្រប់គ្រាន់ ដ៏អាចមានផល់ប៉ះពាល់ ដល់កំពស់របស់អ្នកផងដែរ ជាពិសេសសម្រាប់ក្មេងៗ ដែលរាងកាយរបស់ពួកគេ នៅតែបន្តការលូតលាស់៕
chetha-97

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top