មហា​សោកនាដកម្ម​ក្រៅប្រទេស : ខ្មែរ​ស្លាប់​៧​នាក់ និង​របួស​១៤​នាក់ នៅក្នុង​ការបាក់​អគារ​នៅ​ថៃ​

0

ភ្នំពេញ: ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​និយាយថា ជនជាតិ​កម្ពុជា​៧​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​១៤​នាក់​ទៀត​បាន​រងរបួស​នៅ​ប្រទេស​ថៃ នៅពេលដែល​មានការ​បា​ក់​អគារ​នៃ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន​។​
​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​និយាយថា​
​ពេលនេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ កំពុង​ស្រាវជ្រាវ​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងនោះ ដែលជា​កម្មករសំណង់​ហើយ​ទាក់ទង​អាជ្ញាធរ និង​ក្រុមហ៊ុន​ថៃ ដើម្បី​ទាមទារ​សំណង់​សម្រាប់​ជនរងគ្រោះ​កម្ពុជា​ទាំងនោះ​។​
​លោក​កុយ គួ​ង បាន​បញ្ជាក់ថា យើង​មានការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​នោះ​។ តែ​ជា​ឧបទ្ទវហេតុ មិនមែនជា​ការប៉ុនប៉ង​រៀបចំ​គម្រោង​មនុស្សឃាត​អ្វី​ទេ​។​
​កាសែត​ថៃ បាន​រាយការណ៍​កាល​ថ្ងៃ​អង្គារ​ទី​២៥​កុម្ភៈ​ថា ចំនួន​មនុស្ស​ស្លាប់​ពី​ការបាក់​អគារ​កំពុង​សាងសង់ នៅ​ស្រុក​បាង​ភី នៃ​ខេត្ត​សមុទ្រ​ប្រកាន ជិត​ក្រុង​បាងកក កាលពី​ថ្ងៃ​អង្គារ​បាន​ឡើងដល់ ១០ នាក់ និង ១៦ នាក់ រងរបួស​។
​ចំណែក​លោក កុយ គួ​ង បាន​អះអាងថា កម្មករ​កម្ពុជា​ស្លាប់​៧​នាក់ និង​របួស​ចំនួន​រហូតដល់​១៤​នាក់ នៅក្នុង​ហេតុការណ៍​បាក់​អគារ​នោះ​។​
​ពិ​ដាន​ស៊ីម៉ង់ត៍ នៃ​សំណង់​នេះ​បាន​បាក់​នៅ​រង្វង់​ប្រហែល​ថ្ងៃត្រង់​ទី​២៥​ខែកុម្ភៈ​។ អគារ​នេះ​ជា​ផ្នែក​នៃ​ការពង្រីក​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ចក្រី ណា​រឺ បូ​ឌី​ន​ដ្រា នៃ​មន្ទីរពេទ្យ Ramathibodi Hospital​។
​ពួក​មន្ត្រី​ជួយសង្គ្រោះ បាន​និយាយថា ពិ​ដានដែល​ធ្លាក់​ជាប់​នឹង​អគារ​ទី​១ និង​ទី​២ នៅ​ជា​ន់ទី​៤​។ ពិ​ដាន​ប្រវែង ២០ គុណ​នឹង ១៥ ម៉ែត្រ និង កម្រាស់ ០,៣ ម៉ែត្រ បាន​ធ្លាក់​មកលើ​ជាន់​ទី​២ ដោយ​សង្កត់​លើ​កម្មករ​ដែល​កំពុង​ស្រស់ស្រូប​អាហារ​។
​សាកសព​ពីរ​នៅតែ​ស្ថិតក្រោម​គំនរ​បាក់បែក ក្នុងពេល​អ្នក​ជួយសង្គ្រោះ​កំពុង​ទម្លុះ​របា​ដែក​។
​សំណង់​អគារ​នេះ​នៅ​ផ្នែក​ខាងជើង​មាន​ស្នាម​ប្រេះ និង​រន្ទារ​កោង​។ ពួក​វិស្វករ បាន​និយាយថា ពួក​អ្នក​ជួយសង្គ្រោះ​ប្រឈម​គ្រោះថ្នាក់ ពីព្រោះ​អគារ​ទាំងមូល​អាច​នឹង​រលំ​។
​ដោយឡែក​កម្មករ​ខ្មែរ​ដែល​ស្លាប់ ក្នុង​ឧ​ប​ទ្ទ​ហេតុនេះ មិនទាន់​ត្រូវបាន​បញ្ជាក់​ពី​អត្ត​យ​សញ្ញាណ​នៅឡើយ​ទេ​។​
​ក្រុមហ៊ុន​ថៃ​-​អ៊ីតាលី​មួយ​ជា​អ្នកម៉ៅការ​សង់ និង​ក្រុមហ៊ុន ACSE 110 Consortium ជា​អ្នកត្រួតពិនិត្យ​គំរោង​។ អាជ្ញាធរ​សន្យា​ធ្វើការ ស៊ើបអង្កេត ចំពោះ​គ្រោះថ្នាក់​នេះ និង​ធានា​សង​ដល់​គ្រួសារ និង​ជនរងគ្រោះ​៕​R/L

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top