គួរអោយខ្លាច! មានដង្កូវក្នុងខួរក្បាល ដោយសារតែផឹក ឈាមស្រស់ របស់សត្វជ្រូក

0

ចិន៖ មានមនុស្សមួយចំនួនបាន គិតថាការផឹកឈាមសត្វជ្រូកស្រស់ៗ ធ្វើអោយពួកគេមានកម្លាំងបាន ប៉ុន្តែដោយយោងតាមព័ត៌មាន មួយបានអោយដឹងថា ចំពោះការផឹកឈាម ជ្រូកស្រស់ៗឆៅបែបនេះ  អាចអោយមានដង្កូវតូចៗ រស់នៅក្នុងខួរក្បាលបាន។
មានបុរសក្មេងវ័យជំទង់ម្នាក់ មិនបានបញ្ចេញឈ្មោះ រស់នៅតំបន់Guangxi ប្រទេសចិន តែងតែផឹកឈាមជ្រូកស្រស់ៗ ជារៀងរាល់ថ្ងៃ ហើយកាលពីថ្ងៃទី១៨ ខែកុម្ភះ កន្លងទៅនេះ ក្មេងប្រុសនោះ បានទៅកាន់មន្ទីរពេទ្យ ពីព្រោះខ្លួនរបស់គេ មានអាការៈហេវហត់ ឆាប់អស់កម្លាំង វិលមុខ និងភ្នែកស្រវាំង ទៀតផង។ នៅពេលនោះដែរ បុគ្គលិកពេទ្យម្នាក់ បានថតក្បាលរបស់គាត់ ក៏បានប្រទះឃើញប្រភេទ តេនញ៉ាម៉្យាង កំពុងរស់នៅក្នុង ខួរក្បាល ដែលមានឈ្មោះថា Taenia Solium។ មូលហេតុ ដោយសារតែពីមុន ក្មេងប្រុសម្នាក់នោះ ធ្លាប់បាន ផឹកឈាម ជ្រូកស្រស់។ ចំពោះតេនញ៉ាប្រភេទនេះ គេតែងតែឃើញក្នុងឈាម និងសាច់ស្រស់របស់សាច់ជ្រូកជាដើម។ បន្ថែមពីនេះទៅទៀត នៅប្រទេសចិន តែងមានអ្នកខ្លះ បានយកឈាមជ្រូកស្រស់ ទៅលាយចូលជាមួយទឹកស៊ុប ដែលម្ហូបមួយមុខនេះ ឈ្មោះថាTian Tang Xue។
នេះជាពត៌មានថ្មីមួយសម្រាប់ មនុស្សដែលចូលចិត្ត ផឹកឈាមស្រស់របស់សត្វជ្រូក ដែលគិតថា វាជារបស់មួយអាចប៉ូវកម្លាំងបាន ប៉ុន្តែតាមការពិត វាធ្វើអោយ មានដង្កូវ រឺក៏តេនញ៉ា រស់នៅក្នុងខួរក្បាលទៅវិញ។    
នេះជារូបភាពដែល តេនញ៉ារស់នៅក្នុងខួរក្បាល របស់ក្មេងប្រុសម្នាក់៖



ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top