ដោយសារចំណាយលុយលើហ្គេម ច្រើនពេក ធ្វើអោយក្មេងប្រុសម្នាក់ ដាច់ចិត្តសម្លាប់ខ្លួន!
អង់គ្លេស៖ ក្មេងម្នាក់ ឈ្មោះថា Henry Tattersall រស់នៅក្នុងតំបន់ Rossendale ទីក្រុង Lancs ប្រទេសអង់គ្លេស ជាអ្នកលក់សំបុត្រអោយ ក្រុមបាល់ទាត់ Burnley មានអាយុ១៣ឆ្នាំ ត្រូវបានបងស្រីរបស់គេ ប្រទះឃើញចង.ក ក្នុងបន្ទប់គេង ខណៈដែល Eve អាយុ៣៥ឆ្នាំ ត្រូវជាម្តាយ បានប្រើបងស្រីគេ អោយទៅហៅក្មេងប្រុសនោះ ចុះមកបរិភោគអាហារ នៅខាងក្រោម។
មុនពេលដែល Henry សម្រេចចិត្តចង.ក រូបគេក៏បានសរសេរ នៅលើទំព័រ Facebook ថា “ខ្ញុំនឹងសម្លាប់ខ្លួន”។ ប៉ូលិសកំពុងធ្វើ ការស៊ើបអង្កេត លើករណីនេះ។ រីឯ ម្តាយរបស់គេ ក៏បាននិយាយថា “ ខ្ញុំជឿជាក់ថា Henry ពិតជាមានក្តីរន្ធត់ ជាខ្លាំងចំពោះប្រាក់ យ៉ាងច្រើនដែលគេ បានចំណាយ ហើយគេព្រួយបារម្ភខ្លាច ខ្ញុំមានការមិន សប្បាយចិត្ត”។
“គេអន់ចិត្តចំពោះទង្វើ របស់គេដោយសារ ថាគ្រួសាររបស់ពួកយើង មិនងាយនឹងរក លុយចំនួន ប៉ុណ្ណោះមកវិញឡើយ។ Henry បានចំណាយ ទឹកប្រាក់ ៧០០ដុល្លារ ក្នុងរយៈពេល៤ថ្ងៃ ទៅលើហ្គេមក្នុង Xbox របស់គេ”។
“ចំពោះរឿងនេះ រូបគេផ្ទាល់ក៏ មកសារភាពប្រាប់ខ្ញុំ ផងដែរហើយថែមទាំង បានអោយខ្ញុំ ដកយកលុយសំន្សំរបស់គេ សម្រាប់កំហុសរបស់គេ មួយនេះហើយ រូបគេមិនគួរណា ដាច់ចិត្តធ្វើបែបនេះសោះ”។
ប៉ូលិសក៏បាននិយាយថា ចំពោះករណីពួកគេ មិនបានរកឃើញសញ្ញាណ គំរាមកំហែងឬក៏វាយ ធ្វើបាបអ្វីឡើយ។ ហើយចំពោះពិធី បុណ្យសពរបស់គេ ក៏ត្រូវបានចូលរួម ពីសំណាក់បុគ្គលិក និងអ្នកចាត់ការ Sean Dyche នៃក្លឹប Burnley ផងដែរ៕
តើប្រិយមិត្តយល់យ៉ាងណា ចំពោះទង្វើរបស់ក្មេងជំទង់ ម្នាក់នេះ?
ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: