រថភ្លើងបុក រថយន្តស្ទូច នៅផ្លូវឆ្លងកាត់ ក្នុងខណ្ឌពោធិ៍ សែនជ័យ

0

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរមួយ រវាងរថភ្លើងបុកជាមួយរថយន្តស្ទូច បណ្តាលឲ្យរថយន្តស្ទូចរងការខូច ខាតផ្នែកខាងមុខ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្លូវឆ្លង កាត់ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-9110។
នគរបាលបានបន្តថា អ្នកបើករថយន្តស្ទូច មានឈ្មោះ សាំង អឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថភ្លើង ធ្វើដំណើរពីជើងទៅត្បូង ដោយមានបន្លឺ ស៊ីផ្លេឮ្ៗផងនោះ ហើយរថយន្តស្ទូចហាក់ដូចជា មិនឭក៏បុកតែម្តងទៅ . ។ នៅក្នុងហេតុការណ៍ មិនបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសនោះទេ ៕




ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top