៦ល្បិចជួយឱ្យជីវិតសិចរបស់អ្នកមានផ្លែផ្កា
Henry Miller អ្នកជំនាញរឿងគ្រែខ្នើយបានលើកឡើងថា
“អាចឱ្យនារីម្នាក់ព្រមឡើងគ្រែជាមួយ ដកដង្ហើមលើយើង
ទម្លាក់សក់ចូលមាត់យើង នោះចាត់ទុកជាអភូតហេតុ”។ ជីវិតលើគ្រែរបស់ប្ដីប្រពន្ធក្នុងលោកមិនដូចគ្នាទេ
ជាពិសេសនៅតំបន់អាស៊ីដែលការជជែកពីរឿងលើគ្រែរវាងប្ដីប្រពន្ធមិនទាន់បើកទូលាយឱ្យអស់ពីចិត្តនោះ
ការពេញចិត្តនឹងជីវិតលើគ្រែនៅមានកម្រិតទាប។
២៖ កត់ចំណាំគំនិតអវិជ្ជមាន ឬជំនឿដែលនាំឱ្យមានការភ័យខ្លាច ខុសឆ្គង ឬខ្មាសអៀន ហើយលុបបំបាត់ទម្លាប់ទាំងនោះ។ ជំនួយផ្នត់គំនិតទាំងនោះមកវិញជាមួយការគិតថា មនុស្សកើតមកពីសិច ហើយអ្នកគួរទទួលបានជីវិតសិចដែលស្កប់ស្កល់។
៣៖ សរសេរបញ្ហាទាំងឡាយណាដែលធ្វើឱ្យអ្នកមិនអាចមានជីវិតសិចដែលអ្នកត្រូវការ។
៤៖ រៀបគម្រោងដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ឧទាហរណ៍៖ ជជែកជាមួយវេជ្ជបណ្ឌិតពីបញ្ហាសុខភាពរបស់អ្នក ការធ្វើឱ្យមានចំណង ដំណោះស្រាយចំពោះបញ្ហាទំនាក់ទំនងផ្លូវភេទរបស់អ្នក។
៥៖ ធ្វើលំហាត់ប្រាណ ថែរក្សាសុខភាព ដើម្បីឱ្យអ្នកមានចំណង់ និងទំនុកចិត្តលើជីវិតសិច។
៦៖ អ្នកមិនត្រូវឱ្យពេលវេលាកន្លងទៅរាប់ថ្ងៃ រាប់ខែ រាប់ឆ្នាំ ដោយមិននិយាយពីការដែលអ្នកមិនពេញចិត្តនិងការរួមភេទនោះទេ ប្រសិនបើអ្នកមិនពេញចិត្ត ត្រូវនិយាយវាឱ្យចំៗ និងរកវិធីកែខៃ។
បញ្ហាលើគ្រែជារឿងរបស់មនុស្សពីរនាក់ គ្រប់យ៉ាងនៅក្នុងជីវិតគឺជាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក កុំព្យាយាមលាក់រឿងទុកក្នុងចិត្តហើយចង់ដោះស្រាយតែម្នាក់ឯង។ ការបើកចំហ និងរុករកជាមួយដៃគូរបស់អ្នកជាវិថីដែលនឹងនាំអ្នកឆ្ពោះទៅរកជីវិតផ្លូវភេទជាទីគាប់ចិត្ត៕
ដោយ nob70
ប្រភព៖ huffingtonpost
ផ្សាយក្នុងក្រុម ចំណេះ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: