អាហារទាំង៧មុខ ដែលអាចជំនួយដល់ខួរក្បាលកុមារ​ អោយមានភាពឆ្លាតវ័យបាន

0

ក្នុងនាមជាឪពុកម្តាយគ្រប់រូប តែងតែចង់អោយកូនៗ មានប្រាជ្ញាឆ្លាត វាងវ័យ។ ថ្ងៃនេះអ្នកប្រហែលជា ជ្រាបច្បាស់ ជាមួយរបបអាហារមួយចំនួន ដែលអាចជួយអោយកូនៗរបស់អ្នក មានខួរក្បាលល្អបាន៖
 ១) ស៊ុត៖ ចំពោះស៊ុតសត្វ បានផ្ទុកជាតិស័ង្កសី អាស៊ីតអូមេហ្កា៣ ដែលជួយពង្រឹងខូរក្បាល អោយមានការចងចាំល្អបាន។ ប៉ុន្តែក្មេងៗ មិនចូលចិត្តបែបស្ងោរ រឺក៍លាយចូលជាមួយនំបុ័ង ដូច្នេះអ្នកអាចយកស៊ុត ទៅចៀន សម្រាប់អាហារសម្រន់របស់ក្មេងៗបាន ។

២) ទឹកដោះគោជូរ៖ ទឹកដោះគោជូរ មានជាតិប្រូតេអ៊ីនខ្ពស់ ដែលជំនួយដល់សុខភាពខួរក្បាល វាអាចធ្វើអោយខួរក្បាល មានការចងចាំបានល្អ។ អ្នកគួរព្យាយាមអោយ កូនៗផឹកទឹកដោះគោជូរ ជារៀងរាល់ថ្ងៃ។

៣) ត្រី៖ ដូចអ្នកបានដឹងរួចមកហើយ ត្រីមានជាតិវីតាមីនD និងសម្បូរជាតិអាស៊ីតអូមេហ្កា៣ ដែលការពារការភ្លេចភ្លាំងច្រើន ចំពោះកុមារ។ ត្រីដែលមានប្រយោជន៏ដល់ខួរក្បាល មានត្រីសាល់ម៉ុន ធូណាជាដើម ។ អ្នកអាចដុត រឺអាំង ប៉ុន្តែប្រសិនបើអ្នកចៀនប្រភេទ ត្រីខាងលើ វាអាចធ្វើអោយបាត់បង់គុណភាពសាច់ត្រី ដូច្នេះវាមិនអាចជូយ ដល់សុខភាពខួរក្បាលរបស់កុមារបានទេ។  ជាពិសេសអ្នកអាចរៀបចំ សាច់ត្រី លាយចូលជាមួយសាំងវិចក៏បាន អាចធ្វើអោយមានរសជាតិកាន់តែ ឆ្ងាញ់ថែមទៀត។

៤)ស្រូវសាលី៖ ស្រូវសាលីសម្បូរដោយជាតិសរសៃ និងប្រូតេអ៊ីន ដែលជំនួយដល់ខួរក្បាល។ តាមការសិក្សាបានអោយដឹងថា ក្មេងៗដែលតែងតែ ទទួលទាន ជាមួយស្រូវលាលី អាចធ្វើអោយខួរក្បាល មានការចងចាំបានល្អ និងមានថាមពលពេញមួយថ្ងៃ។

៥) ទឹក៖ ទឹកជាសារធាតុសំខាន់ មិនអាចខ្វះបាន ក្នុងសារពាង្គកាយមនុស្ស គ្រប់គ្នា ដូច្នេះអ្នកគួរតែឧស្សាហ៍ ជម្រុញកុមារ អោយផឹកទឹក មួយថ្ងៃអោយច្រើន បន្ទាប់ពីទទួលទានអាហារហើយ រឺក៏រៀបចំទឹកអោយ ពួកគេយកទៅសាលារៀន ជៀសវាងកុមារទៅផឹកទឹកផ្សេងៗ ដែលមានជាតិផ្អែម កាន់តែនាំអោយមានជម្ងឺ ជាច្រើនមកបៀតបៀន ក្នុងរាងកាយពួកគេ។

៦) ផ្លែប៉ោម៖ ចំពោះផ្លែប៉ោម អាចជំនួយដល់ស្បែកក្មេង អោយភ្លឺថ្លាបាន ជៀសផុតពីស្បែកស្ងួត រឺបែកប្រេះស្រកាបាន និងជាពិសេសធ្វើអោយ កុមារមានរាងកាយមាំមួន។ ក្នុងមួយថ្ងៃ អ្នកគួរតែព្យាយាមអោយ កុមារទទួលទានផ្លែប៉ោម យ៉ាងហោចណាស់២ផ្លែ ក្នុងមូយថ្ងៃ ដើម្បីរក្សា សុខភាពខួរក្បាល អោយកាន់តែល្អ។

៧) បន្លែពណ៌បៃតង៖ បន្លែពណ៌បៃតង សម្បូរវីតាមីនជាច្រើន ដែលអាចជំនួយដល់ខួរក្បាលបាន។ ប៉ុន្តែកុមារមិនសូវចូលចិត្តបន្លែ ប៉ុន្មានទេ ដូចនេះអ្នកអាចលាយចូលបន្លែ ជាមួយម្ហូបណាដែល ពួកគេចូលចិត្ត ក្មេងៗនឹងអាច ទទួលទានបន្លែបានខ្លះៗហើយ។

 របបអាហារទាំង៧មុខនេះ អាចជំនួយដល់ខួរក្បាលកុមារបាន អោយមានការចងចាំបានល្អ។  
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top