តារាស្រីថៃរូបស្រស់សោភា ត្រូវកម្មករសំណង់ ប៉ងចាប់រំលោភ និងវាយរងរបួស បែកចិញ្ចើម ដេរអស់៤០ថ្នេរ

0

យោងតាមប្រភពព័ត៌មានមួយ របស់ប្រទេសថៃ បានឲ្យដឹងថា តារាសម្តែងស្រីជនជាតិថៃ វ័យ២៥ឆ្នាំ ដែលមានរូបសម្រស់ស្រស់ស្អាត គឺកញ្ញា Kannapat “Preme” Worabawormpat ត្រូវបានបុរសស្រវឹងស្រា ជាកម្មករសំណង់ម្នាក់ ប៉ងចាប់រំលោភនៅក្នុងផ្ទះរបស់នាង និងបានវាយនាង ឲ្យរងរបួសបើកចិញ្ចើមទៀតផង។
ហេតុការណ៏នេះបានកើតឡើង កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈកន្លងទៅនេះ នៅក្នុងផ្ទះរបស់នារីរងគ្រោះ។ ចំនែកឯបុរសបង្កហេតុ មានឈ្មោះថា Prajuab Poobualom អាយុ ២៤ឆ្នាំ ជាកម្មករសំណង់ ធ្វើការនៅក្នុងការដ្ឋានមួយកន្លែង ក្បែរផ្ទះរបស់នារីរងគ្រោះ ស្ថិតក្នុងខេត្ត Nonthaburi ប្រទេសថៃ ត្រូវបានប៉ូលីសឃាត់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកុម្ភៈកន្លងទៅនេះ។
បើតាមសម្តីប៉ូលីស បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសបង្កហេតុ ជាកម្មករសំណង់រូបនេះ បានអង្គុយផឹកស្រា ជាមួយកម្មករសំណង់ដទៃទៀត រហូតដល់ស្រវឹង។ បន្ទាប់មកបុរសរូបនេះ បានពាក់របាំងមុខមួយ ហើយបានលួចចូលទៅក្នុងបរិវេណផ្ទះ របស់ Preme ដោយក្នុងចិត្តបានដឹងថា ផ្ទះមួយនេះមានស្រីស្អាតរស់នៅ។
បើតាមសម្តីរបស់បុរសបង្កហេតុ ជាកម្មករសំណង់រូបនោះ បានប្រាប់ឲ្យដឹងថា ក្រោយពីលួចចូលទៅក្នុងបរិវេណផ្ទះ របស់ Preme រួច ខ្លួនក៏បានប្រទះឃើញទ្វាបើកចំហ ដោយមិនមានចាក់សោអ្វីឡើយ ទើបខ្លួនអាចចូលទៅក្នុងផ្ទះនោះ បានយ៉ាងងាយស្រួល។
ក្រោយពីជនបង្កហេតុ បានចូលទៅក្នុងផ្ទះ របស់នារីរងគ្រោះរួច ក៏កើតមានការវាយតបគ្នា រវាងនារីរងគ្រោះ និងបុរសជាកម្មករសំណង់រូបនោះ។ Preme បានខំប្រឹងគេចខ្លួន និងបានវាយតប ជាបុរសបង្កហេតុ ខណៈបុរសបង្កហេតុ បានព្យាយាមចាប់រំលោភនាង តែមិនបានសម្រេច ហើយក៏បានវាយនាងបែកចិញ្ចើម។ រីឯនារីរងគ្រោះ បានស្រវេស្រវ៉ា ចាប់បានរបាំងមុខ និងទាញចេញពីមុខបុរសបង្កហេតុតែម្តង។
ដោយខ្លាចនារីរងគ្រោះចំណាំមុខបាន បុរសបង្កហេតុ បានរត់គេចខ្លួន ហើយបានចូលទៅអង្គុយផឹកស្រាបន្ត ជាមួយកម្មករសំណង់ដទៃទៀត ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។
គួរបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុ Preme ត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ Nonthaveij Hospital ខណៈនាងរងរបួសបែកចិញ្ចើម ដេរអស់៤០ថ្នេរ ក្រោយមានការវាយតប់គ្នា ជាមួយបរុសជាកម្មករសំណង់នោះ៕
រូបភាពក្រោយពេលកើតហេតុ នារីរងគ្រោះ មានឈ្មោះថា Preme រងរបួសបែកចិញ្ចើម ដេរអស់៤០ថ្នេរ
បុរសបង្កហេតុ ជាកម្មករសំណង់ ត្រូវប៉ូលីសឃាត់ខ្លួនបាន

ប្រភព ៖ ថៃ
អត្ថបទដោយ ៖ ប៊ី
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top