តោះក្រឡេកទៅមើលឡានស៊េរីថ្មីៗ ដែល​ទើប​តែ​មក​ដល់​កម្ពុជា​យើងបន្តិចមើល

0

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារ​រថយន្ត​ទំនើបៗ​នៅ​ប្រទេស​កម្ពុជា​យើង​កាន់​តែ​មាន​ភាព​រីក​ដុះ​ដាល​គួរ​អោយ​កត់​សម្គាល់​ខ្លាំង​។ ដោយ​ឡែក​សម្រាប់​ឆ្នាំ​ថ្មី​ 2014​ នេះ​ យើង​សង្កេត​ឃើញ​ថា​នៅ​តាម​ឃ្លាំង​លក់​រថយន្ត​ធំៗ​មួយ​ចំនួន​បាន​នាំ​ចូល​នូវ​រថយន្ត​ស៊េរី​ថ្មីៗ​ជា​ច្រើន​ មិន​ថា​រថយន្ត​របស់​ ជប៉ុន​ អាមេរិច​ អាឡឺម៉ង់​ រឺ​អង់គ្លេស​ឡើយ។
ថ្ងៃនេះ Cambo Report សូមលើកយកនូវរថយន្តស៊េរីថ្មីៗមួយចំនួន​ ដែល​ទើប​តែ​បាន​នាំ​ចូល​មក​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ហើយ​ពួក​វា​សុទ្ធ​សឹង​តែ​ជា​កំពូល​រថយន្ត​នា​ពេល​បច្ចុប្បន្ន​នេះ​។
CRV 2014
 
CRV គឺជារថយន្តដ៏ពេញនិយមបំផុតមួយ នៅក្នុងប្រទេសយើង​ ចាប់​តាំង​ពី​ឆ្នាំ​ 2000​ មក​ម្ល៉េះ​ ដោយសារ​តែ​កម្លាំង​ម៉ាស៊ីន​វា​ល្អ​ ងាយ​ស្រួល​បើក​បរ​ ហើយ​វា​ក៏​មិន​សូវ​ស៊ី​សាំង​ប៉ុន្មាន​ដែរ។​ នា​ពេល​បច្ចុប្បន្ន​នេះ​ យើង​សង្កេត​ឃើញ​ CRV​ ឆ្នាំ​ 1997​ រឺ​ក៏​ 2000​ នៅ​តែ​ជា​ទី​ពេញ​និយម​នៅ​ឡើយ​ទេ​ ដូច្នេះ​ប្រសិន​បើ​អ្នក​ជ្រើស​រើស​យក​ CRV​ 2014​ មួយ​នេះ​ អ្នក​ប្រហែល​ជា​អាច​ជិះ​វា​បាន​យូរ​អង្វែង​ជាង​ឡាន​ដទៃ។​ ម៉ាស៊ីនសាំង​របស់​ CRV​ 2014​ មាន​ទំហំ​តូច​ត្រឹម​តែ​ 2.4​ លីត្រ​ប៉ុណ្ណោះ​ និង​ប្រើ​ប្រាស់​សាំង​ 9,6​ លីត្រ/100​ គីឡូ​មែត្រ​ក្នុង​ក្រុង​ និង​ 6,6លីត្រ/100​ នៅ​ផ្លូវ​លឿន។​ សម្រាប់​តម្លៃ​របស់​វា​វិញ​ យើង​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ប្រហែល​ពី​ 5​ ទៅ​ 6​ ម៉ឺន​ដុល្លា​សហរដ្ឋ​អាមេរិច។
Toyota Tundra 2014
 
Tundra ចាប់ផ្តើមានការពេញនិយមនៅប្រទេសកម្ពុជាយើង​ ទើប​តែ​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​ ដែល​វា​ជា​ប្រភេទ​រថយន្ត​ Truck​ មាន​កម្លាំង​ខ្លាំង​ក្លា​ និង​មាន​រូប​រាង​ស្រស់​ស្អាត​ផង​ដែរ។​ រថយន្ត​មួយ​នេះ​មាន​លក្ខណៈ​ស្រដៀង​នឹង​រថយន្ត​ Truck​ របស់​ Ford​ ដែរ​ ប៉ុន្តែ​ប្រជាជន​ខ្មែរ​យើង​និយម​ប្រើ​ប្រាស់​ Tundra​ ជាង​ ដោយសារ​វា​ស៊ី​សាំង​តិច​និង​មាន​គុណភាព​ល្អ។​ Tundra​ 2014​ ត្រូវ​បាន​រចនា​អោយ​ស្អាត​ជាង​មុន​ច្រើន​ទាំង​ផ្នែក​ខាង​ក្រៅ​ និង​ផ្នែក​ខាង​ក្នុង។​ Tundra​ នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ V8​ ដដែល​ ប៉ុន្តែ​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ និង​ស៊ី​សាំង​តិច​ជាង​មុន​បន្តិច។
Range Rover Sport 2014
 
Range Rover Sport 2014 គឺជារថយន្តដែល​គេ​ទន្ទឹម​រង់ចាំ​ច្រើន​ជាង​បំផុត​ ព្រោះ​វា​គឺ​ជា​កំពូល​រថយន្ត​ដែល​ងាយ​ស្រួល​បើក​បរ​បំផុត​នៅ​គ្រប់​ស្ថានភាព​ផ្លូវ​ មិន​ថា​ផ្លូវ​បត់​បែន​ ផ្លូវ​ភក់​ ឡើង​ភ្នំ​ ចុះ​ទឹក​រឺ​យ៉ាង​ណា​នោះ​ទេ។​ រថយន្ត​មួយ​នេះ​មាន​ច្រើន​ជម្រើស​ ដែល​មាន​ដូច​ជា​ Supercharge​ ប្រើ​ប្រាស់​សាំង​ច្រើន​ តែ​ម៉ាស៊ីន​ខ្លាំង​ និង​រថយន្ត​ប្រើ​ប្រាស់​ម៉ាស៊ូត​ជា​ដើម។​ ក្រឡេក​ទៅ​មើល​ការ​រចនា​របស់​វា​វិញ​ គឺ​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ Range​ Rover​ Evoque​ និង​ Range​ Rover​ Biography​ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា​ វា​គឺ​ជា​សមិទ្ធ​ផល​ពិសេស​ចុង​ក្រោយ​បង្អស់​ពី​ Range​ Rover។​ តម្លៃ​របស់​វា​ដូច​ជា​រាង​ថ្លៃ​បន្តិច​ ចន្លោះ​ពី​ 145,000$​ ទៅ​ 155,000$​ សហរដ្ឋ​អាមេរិច​ ហើយ​វា​កំពុង​ដាក់​លក់​នៅ​តាម​ឃ្លាំង​រថយន្ត​ល្បីៗ​មួយ​ចំនួន​ ដូច​ជា​ ហាក់​ស្រ៊ុន​ ជាដើម។
រក្សាសិទ្ធិដោយ : cambo-report.com

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top