ឆ្អែតចិត្ត! ត្បិតសូម្បីតែ ម្តាយសង្សារខ្លួន ក៏មិនលើក លែងដែរ .. រំលោភមិនរើស មុខមែន! ម្តាយស្អាតជាងឬ?

0

ចិន៖ ពិតជាហួសចិត្ត រកអ្វីមកថ្លែងមិនបាន ខណៈដែលបុរសម្នាក់ ត្រូវបានជាប់ទោស ក្រោយពីបានចាប់រំលោភស្រ្តីជាម្តាយ របស់សង្សារខ្លួន រួចមក។
ប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា តុលាការខេត្តស៊ីឆួន បានធ្វើការកាត់ទោស បុរសម្នាក់ ឲ្យជាប់គុកចំនួន ៤ឆ្នាំ ចំពោះបទល្មើស របស់គេ ដែលបានរំលោភ ស្រ្តីម្នាក់ ដែលត្រូវជាម្តាយសង្សារ របស់ខ្លួន រួចមក។ បុរសជាប់ទោស រូបនោះ ត្រូវបានដឹងថា ឈ្មោះ Li វ័យ៣០ឆ្នាំ បានមានចិត្តខឹងសម្បាយ៉ាងខ្លាំង នៅពេលដែលស្រ្តីជាម្តាយរបស់សង្សារខ្លួន មិនយល់ព្រមអោយរូបគេ និង សង្សារ រៀបការនឹងគ្នា ទើបជាហេតុបណ្តាលឲ្យ រូបគេ ធ្វើការសងសឹក ដោយចាប់រំលោភគាត់ ដែលជាម្តាយរបស់សង្សារខ្លួនឯង បែបនេះ។
Li និង សង្សារ បានស្រលាញ់គ្នា ច្រើនឆ្នាំមកហើយ និង ថែមទាំងរស់នៅក្រោមដំបូលផ្ទះតែមួយ អស់រយៈពេល ៤ឆ្នាំ កន្លងមកហើយ ផងដែរ។ ពួកគេទាំងពីរ បានមានគំរោងថា នឹងរៀបការជាមួយគ្នា ប៉ុន្តែអ្វីៗមិនសមដូចបំណង ព្រោះតែស្រ្តីឈ្មោះ Zhang ដែលត្រូវជា ម្តាយរបស់សង្សារខ្លួន មិនយល់ព្រម និង ជំទាស់ដាច់ខាត ក្នុងទំនាក់ទំនងរវាងពួកគេទាំងពីរ។
យ៉ាងណាមិញ នៅយប់ថ្ងៃកើតហេតុ ស្រ្តីរងគ្រោះជាម្តាយ បានទៅកាន់ផ្ទះកូនស្រីខ្លួន ដែលរស់នៅជាមួយនឹង Li នោះ ហើយខណៈនោះដែរ Li បានប្រាប់ដល់ស្រ្តីរងគ្រោះ ឲ្យជួយខ្លួន រុញកង់ឡានបន្តិច។ បន្ទាប់ពីនោះ គេក៏បាននាំស្រ្តីរងគ្រោះ ទៅកាន់អាគារចាស់មួយ រួចក៏ចាប់ផ្តើមវាយដំ និង គំរាមកំហែង ទៅលើគាត់ ដោយប្រើកាំបិត មុនពេលធ្វើសកម្មភាព ចាប់រំលោភ ស្រ្តីរងគ្រោះ ដែលត្រូវជាម្តាយរបស់សង្សារខ្លួននោះ។
ក្រោយមក ស្រ្តីរងគ្រោះ បានរាយការណ៍ទៅប៉ូលីស ដោយមានការជំរុញពីក្រុមគ្រួសារ ទើបប៉ូលីស បានចុះទៅដល់ រួចធ្វើការចាប់ខ្លួនគេ តែម្តង៕
(រូបតំណាង)
ប្រភព៖ បរទេស
ដោយ សី
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top