យកសោរមកចាក់មាត់កូនកុំអោយស្រែក ហើយវាយគ្នា ដល់ស្លាប់ ថែមទៀត

0

នីហ្សេរីយ៉ា៖ បុរសជាឪពុកជនជាតិនីហ្សេរីយ៉ា ម្នាក់ត្រូវបាន ចាប់ខ្លួន ក្រោយពីគាត់បានយកសោរមកចាក់ មាត់កូនប្រុសខ្លួនឯង ដើម្បីកុំអោយស្រែក ហើយថែមទាំងវាយក្មេងតូចនោះរហូតដល់ស្លាប់ បាត់បង់ជីវិតថែមទៀតផង។ ជនល្មើស Chris Elvis អាយុ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប្រើអំពើហិង្សាលើកូនប្រុសអាយុ៤ឆ្នាំឈ្មោះ Godrich។ ជនល្មើសបានយកដែក ដែលដុត អោយក្តៅមកវាយដំកូនប្រុសខ្លួនឯង ហើយយកសោរមកចាក់មាត់ក្មេងតូចនោះថែមទៀត ផង ដោយចោទថាក្មេងតូចនេះនាំភាពចង្រៃអោយជនល្មើស នេះបើយោងតាមឯកសារតុលាការ។ ម្តាយក្មេងតូចរងគ្រោះបានទូរស័ព្ទប្តឹងប៉ូលីស ក្រោយពីត្រលប់ពីផ្សារវិញឃើញសាកសពកូន ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង៥ល្ងាច នៅផ្លូវ Adetola Adelaja សង្កាត់ Lagos Magisterial ប្រទេសនីហ្សេរីយ៉ា។ ពេលប៉ូលីសចាប់ខ្លួន ជនល្មើស Elvis ធ្វើពុតជាមានបញ្ហា សតិអារម្មណ៍ ប៉ុន្តែអាជ្ញាធរបានអោយដឹងថា ស្ថានភាពរបស់ជនល្មើសប្រក្រតីទេ។
Khmer-note
article-2567357-1BD077CF00000578-813_306x351

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top