ស្នេហាពិតជាមិនប្រកាន់អាយុមែន! ក្មេងប្រុស ១៧ឆ្នាំ និងគ្រូបង្រៀន ៣៥ឆ្នាំ
ស្កត់ឡែន៖ ស្ដ្រីដែលជាគ្រូបង្រៀនម្នាក់ បានចំណាយពេលពេញមួយយប់ នៅក្នុងបន្ទប់គេងរបស់កូនសិស្ស ដោយពាក់តែអាវទ្រនាប់ និងខោខូវប៊ូយ តែសំណាងល្អ ដែលមិនបានជាប់ពន្ធនាគារ។
ស្រ្ដីខាងលើមានឈ្មោះថា Bernadette Smith និងសិស្សរបស់គាត់មានឈ្មោះថា Gary Ralston ដែលស្រលាញ់គ្នាជាមួយគាត់ តាំងពីគេមានអាយុ ១៦ឆ្នាំ តែពេលនេះអាយុ ១៧ឆ្នាំហើយ។ ក្មេងប្រុស Gary បាននិយាយប្រាប់ ពីរឿងរាវស្នេហ៍រវាងគេ និងគ្រូបង្រៀនទៅដល់តុលាកាថា គេពិតជាមានសំណាងណាស់ ដែលគ្រូរបស់គេព្រមស្រលាញ់គេ ព្រោះមានមនុស្សប្រុសជាច្រើន តាមស្រលាញ់គាត់។ Gary បានបន្តថា Smith បានបង្រៀនគេតាំងពីថ្នាក់ទី៣ ទី៤ និងទី៥ ហើយគេក៏ចាប់ផ្ដើមស្រលាញ់ Smith តែនៅថ្នាក់ទី៦ Smith លែងបានបង្រៀនគេទៀតហើយ គ្រាន់តែសើចដាក់គ្នាពេលជួបគ្នា តែអ្នកគ្រូ Smith បានសុំឲ្យ Gary មកចូលរៀនក្នុងថ្នាក់ដែលគាត់បង្រៀន។
ថ្ងៃមួយ Gary បានដើរចូលទៅក្នុងថ្នាក់រៀនរបស់ Smith ខណៈពេលដែលគ្មានមនុស្សនៅ គេបានសារភាពប្រាប់ Smith ថា គេមានអារម្មណ៍ស្រលាញ់ ទៅលើ Simth ហើយ។ អ្នកគ្រូ Smith ក៏បានបើករថយន្ដ ដឹក Gary ទៅសួនច្បារមួយនៅក្នុងទីក្រុង Falkirk ប្រទេសស្កត់ឡែន ដើរលេងបានមួយភ្លែត ពួកគេក៏ត្រលប់ទៅក្នុងរថយន្ដ ហើយក៏ចាប់ផ្ដើមថើបគ្នា រហូតដល់ថ្ងៃបន្ទាប់ ពួកគេក៏បាននៅជាមួយគ្នា ក្នុងបន្ទប់របស់ Gary។ Gary បាននិយាយទៀតថា គេពិតជាមានអារម្មណ៍ភ័យ ដោយគេស្លៀកតែខោខ្លីមួយ រីឯ Smith បានដោះអាវនាងចេញ នៅសល់តែអាវក្នុង និងខោខូវប៊យ តែពួកគេមិនបាន មានទំនាក់ទំនងផ្លូវភេទនោះទេ។
ឪពុករបស់ Gary បានចូលទៅដល់ ហើយក៏បានប្ដឹងប៉ូលីស ឲ្យចាប់ខ្លួនអ្នកស្រី Smith។ ដោយសារតែ Gary បានរៀបរាប់ពីរឿងរាវស្នេហា រវាងគេ និងអ្នកស្រី Smith ទើប Smith អាចរួចផុតពីការចាប់ពន្ធនាគារ តែនាងត្រូវបាន បែកគ្នាជាមួយប្ដី និងត្រូវសាលាបញ្ឈប់ការងារ។
យ៉ាងណាមិញ រឿងក្ដីខាងលើនេះ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេត។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ?
កែសម្រួលដោយ តូម៉ាតូ
ខ្មែរឡូត
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: