ងាយៗជួយឲ្យស្បែកមុខស្អាត និងគ្មានស្លាកស្នាម
សុភាពនារីៗច្បាស់ជានៅមិនសុខទេបើពេលឆ្លុះកញ្ចក់ឃើញមុខខ្លួនឯងឃើញមានស្នាមជ្រីវជ្រួញឬមានស្នាមមុននោះ។
ពេលនេះលែងបារម្ភទៀតទៅ ព្រោះក្រុមការងារ nob70
សូមបង្ហាញជូនរូបមន្តសាមញ្ញៗខ្លះដែលសុភាពនារីអាចធ្វើបាននៅផ្ទះដោយមិនចាំបាច់ចំណាយប្រាក់ច្រើន
តែទទួលបានប្រសិទ្ធិភាពខ្ពស់ចំពោះសុខភាពផ្ទៃមុខ។
ទឹកក្រូចឆ្មា៖
សារជាតិអាស៊ីតដែលមានក្នុងផ្លែក្រូចឆ្មាអាចជួយកម្ចាត់ស្នាមអុជខ្មៅនិងស្នាមមុនពីលើមុខបានយ៉ាងងាយ។ កាត់ក្រូចឆ្មាជាពីរកំណាត់ ហើយយកលាបលើមុខកន្លែងដែលមានស្នាមមុន ទុកចោល៥នាទីរួចលាងចេញ។ ធ្វើបែបនេះជាប្រចាំ នោះស្នាមមុននឹងរលាយបាត់បន្តិចម្ដងៗមិនខាន។
ចំណិតដំឡូងបារាំង៖
ជាតិទឹកដែលមានក្នុងដំឡូងបារាំងក៏ដើរតួយ៉ាងល្អក្នុងការលុបបំបាត់ស្នាមអុជខ្មៅលើស្បែកមុខបានដែរ។ ចិតដំឡូងបារាំងជាចំណិតៗស្ដើងៗហើយយកមកបិទលើផ្ទៃមុខ ទុកចោលមួយសន្ទុះទើបលាងចេញដោយទឹកត្រជាក់។
ប្រទាលកន្ទុយក្រពើ៖
ជាតិជ័ររបស់ប្រទាលកន្ទុយក្រពើពិតជាអាចជួយបំបាត់ស្នាមខ្មៅ និងជួយឲ្យស្បែកមុខឡើងតឹងមិនជ្រីវជ្រួញទៀតផង។ បិទប្រទាលកន្ទុយក្រពើលើស្បែកអាចជួយដោះស្រាយបញ្ហានេះបាន ប៉ុន្តែប្រសើរបើសាកល្បងដំបូង មានអារម្មណ៍ថារមាស់ និងមិនស្រួលសូមបញ្ឈប់ព្រោះប្រទាលកន្ទុយក្រពើនេះមិនមានប្រសិទ្ធិភាពចំពោះគ្រប់សភាពស្បែកនោះទេ។
ប៉េងប៉ោះ៖
ប៉េងប៉ោះសម្បូរដោយសារជាតិប្រឆាំងអុកស៊ីតកម្មដែលអាចជួយឲ្យស្បែកស្អាតនិងក្មេងជាងវ័យ។ កិនផ្លែប៉េងប៉ោះយកទឹកលាយជាមួយទឹកផ្កាកុលាបលាបលើមុខទុកចោល ១០នាទី រួចលាបពីលើទុកចោល១០នាទីទៀត សឹមលាងចេញ។
ស៊ុតស៖
លាយទឹកក្រូចឆ្មាជាមួយស៊ុតផ្នែកសចំនួន២គ្រាប់បញ្ចូលគ្នាឲ្យសព្វសាច់ ដើម្បីទុកប្រើការ។ លាបល្បាយស៊ុតសដែលលាយរួចនោះលើផ្ទៃមុខនិងក ទុកចោល២០នាទី រួចលាងចេញ។ វិធីនេះគួរប្រើម្ដងក្នុងមួយសប្ដាហ៍ដើម្បីឆាប់ឃើញលទ្ធផល។
ដោយ nob70
ប្រភព៖ stylecraze
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: