ចង់ដឹង លើលោកនេះ លិង្គមានរូបរាងបែបម៉េចខ្លះ ចូលមើលទាំងអស់គ្នា! តែក្នុងនោះ ខ្វះមួយប្រភេទ (វីដេអូ)
អាយឡេន៖ ពេលនេះ បុរស ២នាក់ កំពុងតែប្រជែងគ្នា ដើម្បីទទួលបានកត្តិយស ពីការបរិច្ចាគប្រដាប់ភេទ របស់ខ្លួន សំរាប់ដាក់តាំង បង្ហាញជាសាធារណៈ ក្នុងសារៈមន្ទីរប្រដាប់ភេទ មួយកន្លែង។
នៅក្នុងប្រទេស អាយឡេន (Iceland) មានសារៈមន្ទីរដ៏ចម្លែកមួយកន្លែង ដែលផ្តោតទៅលើការ ដាក់តាំងបង្ហាញប្រដាប់ភេទ ដោយនៅក្នុងនោះ មានប្រដាប់ភេទរបស់បណ្តាសត្វ ជាច្រើន សិបប្រភេទ។
សារៈមន្ទីរមួយនេះ បានបើកដំណើរការ ដាក់តាំងបង្ហាញជូនអ្នកទស្សនា តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ យ៉ាងណាមិញ ម្ចាស់សារៈមន្ទីរខាងលើ បានលើកឡើងថា សារៈមន្ទីរប្រដាប់ភេទនេះ នឹងមិនពេញលក្ខណៈនោះទេ បើសិនជាគ្មាន ប្រដាប់ភេទរបស់មនុស្សដែរ ទេនោះ។
គួរបញ្ជាក់ដែរថា កាលពីមុន ធ្លាប់មានគេបរិច្ចាគ ផ្តល់ឲ្យនូវ ប្រដាប់ភេទ របស់បុរសវ័យ ៩៥ឆ្នាំ ម្នាក់ផងដែរ ប៉ុន្តែដោយសារ តែការរក្សាទុកមិនបានជោគជ័យ ទើបធ្វើឲ្យបាត់បង់ទៅវិញ។
ទោះជាយ៉ាងណា ពេលនេះ សង្ឃឹមនៃការទទួលបាន ប្រដាប់ភេទ របស់មនុស្សសារជាថ្មី ប្រហែលជាអាចនឹងក្លាយជាការពិត ព្រោះថា មានបុរស ២នាក់ មានចំណាប់អារម្មណ៍ ក្នុងការបរិច្ចាគប្រដាប់ភេទ របស់ខ្លួន ជូនដល់សារៈមន្ទីរមួយនេះ ផងដែរ។ ដូច្នេះ មានតែ រង់ចាំមើលថា តើគោលដៅរបស់គាត់ បានជោគជ័យដែរឬទេ ក្នុងការប្រមូលនូវ រាល់ប្រដាប់ភេទ របស់សាភាវមានជីវិត ក្នុងលោកយើងនេះ៕
ចុះប្រិយមិត្តខ្មែរឡូតវិញ មាននរណា ចង់បានកិត្តិយស តាមរយៈការបរិច្ចាគ បែបនេះដែរទេ?
ទស្សនាវីដេអូឃ្លីប ខាងក្រោម៖
ប្រភព៖ បរទេស
ដោយ សី
ខ្មែរឡូត
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: