បុរស៣នាក់ រងរបួស ធ្ងន់ស្រាល ដោយសារ ជិះម៉ូតូបុកគ្នា នៅផ្លូវជាតិលេខ ២

0

ភ្នំពេញ ៖ បុរស៣នាក់ ម្នាក់រងរបួសធ្ងន់ និង២នាក់ទៀត រងរបួសស្រាល ខណៈដែលពួកគេជិះម៉ូតូ ២ គ្រឿងបុកគ្នា កាលពីវេលាម៉ោង ៩ និង៣០នាទីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវ២ ក្នុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញយុវជន២នាក់ បានជិះ ម៉ូតូសេស្មាស់ រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1S-5704 ធ្វើដំណើរក្នុងល្បឿនលឿន តាមបណ្តោយផ្លូវ ជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូស្មាស់រ៉េវ៉ូ បានបើក ប្រជែង ម៉ូតូរងគ្រោះ ដោយពុំបានបន្ថយល្បឿន គាប់ជួនម៉ូតូរងគ្រោះ ត្រូវបត់ស្តាំនោះ ក៏ទាក់នឹងដៃម៉ូតូ Fresh ពាក់ស្លាកលេខ 1A-2680 ក្នុងទិសដៅស្របទិសដៅគ្នា បណ្តាលឲ្យម៉ូតូទាំងពីរគ្រឿង ដួលគរលើ គ្នា រងការខូចខាតទាំងសងខាង ចំណែកឯអ្នកបើកម៉ូតូស្មាស់រ៉េវ៉ូ មាន ឈ្មោះ ចន ភេទប្រុស អាយុ ១៧ឆ្នាំ  ត្រូវរងរបួសធ្ងន់ ដោយបាក់ជើងឆ្វេង ហើយអ្នកជិះខាងក្រោយ ឈ្មោះ ឃួន អាយុ ១៦ឆ្នាំ រងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភា្លមៗ រីឯម្ចាស់ Fresh  មានឈ្មោះ កែត ថាត ភេទប្រុស អាយុ ៤៣ឆ្នាំ ជាជាងសំណង់ រងរបួសស្រាល ស្នាក់នៅជិត កន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿង ត្រូវនគរបាលចរាចរណ៍ ខណ្ឌមានជ័យ សហការជាមួយនគរ បាលមូលដ្ឋានចុះអន្តរាគមន៍ ធ្វើការវាស់វែង អូសមករក្សាទុក នៅអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយតាម នីតិវិធីច្បាប់ ៕



ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top