ប្រេស៊ីល ប្តេជ្ញាមិន ឲ្យទេស ចរណ៍វើលខាប់ ក្លាយជាទេស ចរណ៍ស៊ិចនោះទេ

0

រីយ៉ូ៖ លោកស្រី ប្រធានាធិបតី ប្រេស៊ីល ឌីលម៉ា រួស្សេហ្វ បានបញ្ជាក់ច្បាស់ៗថា រដ្ឋាភិបាល លោកស្រី នឹងប្រយុទ្ធប្រឆំាង ចំពោះទេសចរណ៍ផ្លូវភេទ បន្ទាប់ពីមានការ រិះគន់ជាច្រើន ទាក់ទង នឹងការផ្សាយ ផលិតផល សំលៀកបំពាក់ថ្មី ចំនួនពីរប្រភេទ របស់ក្រុម អេឌីដាស់ ដោយដាក់ រូបភាពស៊ិចស៊ី ស្រើប ស្រាយ របស់ស្ត្រីប្រេស៊ីល ជាការទាក់ទាញភ្ញៀវទេសចរ ឲ្យមកកំសាន្ត ក្នុងឱកាសមាសពិភពលោក ដែលនឹងរៀបចំឡើង នៅប្រទេសអាម៉េរិក ខាងត្បូងមួយនេះ។
នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម ទ្វីតធឺ លោកស្រីប្រធានាធិបតី បានស្វាគមន៍ចំពោះអ្នក ទេសចរណ៍ បរទេសទាំងអស់ ដែល នឹងមកទស្សនាប្រទេស ប្រេស៊ីល ក្នុងអំឡុងប្រកួតបាល់ ទាត់ពិភពលោក World Cup ក្នុងឆ្នាំ ២០១៤ នេះ ប៉ុន្តែលោកស្រី សូមប្រកាសថានឹង ប្រយុទ្ធ ប្រឆាំងឲ្យបាន ចំពោះអំពើបំពុល សង្គមនានា ជាពិសេសទាក់ទងនឹងទេសចរណ៍ផ្លូវភេទ ដោយ កុមារ ព្រមទាំងយុវវ័យត្រូវតែការពារ។
គួរបញ្ជាក់ថា ភ្លៀវទេសចរបរទេសរាប់លាននាក់ ត្រូវបានគេរំពឹងទុកថា នឹងហូរចូលមកក្នុង ប្រទេស ប្រេស៊ីលនៅសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមកម្មពិធីបើករដូវកាលប្រកួតកីឡាបាល់ ទាត់ពិភពលោក ហើយដោយឡែក ភ្ញៀវទេសចរ នឹង មករាប់លាននាក់ម្តងទៀតនៅចុងឆ្នាំ នេះ ដែលជាពេលវេលា ប្រកួតធំរបស់វើលខាប់ ចាប់ផ្តើមឡើងជាផ្លូវការនោះ។ សម្រាប់ការ ប្រកួតទាំងអស់នឹងត្រូវធ្វើឡើង នៅប្រទេសទីក្រុងចំនួន ១២ទូទាំងប្រេស៊ីល ដែលជាប្រទេស មានផ្ទៃ ដីធំជាងគេលំដាប់ទី ៥នៅលើសកលលោក។

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top