រមាំងទេព ស្នែងដុះពន្លឺ! ម៉េចដែរ... ជឿអត់?
ជារៀងរាល់ឆ្នាំ មានសត្វរមាំងរាប់ពាន់ក្បាល ត្រូវបានងាប់នៅឯប្រទេស ហ្វាំងឡង់ដ៏ ហើយភាគច្រើនគឺងាប់ដោយសារតែ រថយន្ដបុកតាមផ្លូវដែលងងឹត។
ដោយសារតែមូលហេតុខាងលើនេះហើយ អ្នកចិញ្ចឹមសត្វរមាំងនៅ Lapland ប្រទេសហ្វាំងឡង់ដ៏ បាននឹកឃើញដំណោះស្រាយមួយ ដោយបានបាំងនូវថ្នាំពណ៌លើស្នែងរបស់រមាំង ដែលថ្នាំពណ៌នោះអាច ជះពន្លឺពេលដែលនៅកន្លែងងងឹត អាចឲ្យអ្នកបើកបរងាយស្រួលមើលឃើញ។ ថ្នាំពណ៌ដ៏ពិសេសនោះ ត្រូវបានគេសាកល្បងបាញ់ ទៅលើរោម និងស្នែងរបស់វា ហើយទុកវានៅកន្លែងដែលមានអាកាសធាតុខុសៗគ្នា បើយោងតាមប្រភពព័ត៌មាន របស់ប្រទេសហ្វាំងឡង់ដ៏។
គោលបំណងដែលគេបង្កើត ថ្នាំពណ៌នោះឡើង គឺចង់ឲ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះ ពេលដែលគេបាញ់ថ្នាំពណ៌នោះ ទៅលើរោមរបស់សត្វរមាំង តែវាកាន់តែប្រសើរពេលដែល បាញ់ថ្នាំនៅលើស្នែងរបស់វា ព្រោះការជះពន្លឺចេញពីស្នែង ខ្លាំងជាងចេញពីរោម ម្យ៉ាងវិញទៀត អាចឲ្យអ្នកបើកបរមើលឃើញ ពីគ្រប់ទិសទី។
យោងតាមការរាយការណ៍កន្លងមក មានសត្វរមាំងជាង ៤,០០០ក្បាល បានងាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ រៀងរាល់ឆ្នាំ នៅប្រទេសហ្វាំងឡង់ដ៏ ហើយភាគច្រើន គឺនៅទីងងឹត ក្នុងខែវិច្ឆិកា និងធ្នូ នៅពេលដែលផ្លូវពេញដោយទឹកកក។
តើប្រិយមិត្តយល់យ៉ាងណាចំពោះ ដំណោះស្រាយមូយនេះ?
កែសម្រួលដោយ តូម៉ាតូ
ខ្មែរឡូត
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: