សិច​ និង​ភាព​ស្និទ្ធស្នាល​ខុស​គ្នា​ត្រង់​​ណា?

0

តើ​សិច និង​ភាព​ស្និទ្ធស្នាល​ជា​រឿង​ពីរ​ខុស​​​គ្នា​មែន​ទេ? តើ​អ្នក​អាច​ស្និទ្ធស្នាស​ជា​មួយ​ដៃ​គូ​ដោយ​មិន​រួម​សិច ឬ​រួម​សិច​តែ​មិន​ស្និទ្ធស្នាល​នឹង​​គ្នា​បាន​ទេ? ឬ​មួយ​សកម្មភាព​មួយ​ក្នុង​ចំណោម​នេះ​​នឹង​នាំ​ឱ្យ​មាន​សកម្មភាព​មួយ​ទៀត ​គឺ​ពេល​អ្នក​ស្និទ្ធស្នាល​អ្នក​នឹង​រួម​សិច ហើយ​ពេល​អ្នក​រួម​សិច​អ្នក​នឹង​ស្និទ្ធស្នាល?


shutterstock_120367333

រួម​សិច​មិន​បាច់​ស្និទ្ធស្នាល​ក៏​បាន
ភាព​ស្និទ្ធស្នាល​គឺ​ជា​ចំណុច​ដ៏​រឹង​មាំ​នៃ​ទំនាក់ទំនង។ ភាព​ស្និទ្ធស្នាល​គឺ​ជា​ការ​ស្គាល់​នរណា​ម្នាក់​យ៉ាង​ស៊ីជម្រៅ ហើយ​ពេល​ម្នាក់​នោះ​មក​នៅ​ជិត​អ្នក​ អ្នក​មិន​មាន​ការ​អៀន ឬ​រអែង​ចិត្ត​ឡើយ។ វា​គឺ​ជា​របត់​ចិត្ត​របស់​មនុស្ស​ម្នាក់​ដែល​មាន​សម្រាប់​តែ​មនុស្ស​ម្នាក់​ទៀត​។ ខណៈ​ដែល​សិច​នៅ​ក្នុង​ទំនាក់​ទំនង​គឺ​ជា​ការ​ស្និទ្ធស្នាល​រវាង​រាងកាយ​ និង​រាងកាយ។ វា​កើត​ឡើង​ពី​ក្ដី​ស្រលាញ់ និង​ទំនាក់​ទំនង។ នៅ​ក្នុង​ទំនាក់​ទំនង​ភាព​ស្និទ្ធស្នាល និង​សិច​ពិត​ជា​មាន​ទំនាក់ទំនង​នឹង​គ្នា​ខ្លាំងតាម​រួប​ភាព៖ ភាព​ស្និទ្ធស្នាល​នាំ​ឱ្យ​មាន​សិច។

ទោះ​បី​ជា​យ៉ាង​ណា​ពេល​ខ្លះ​សិច​គ្រាន់​តែ​ជា​សកម្មភាព​រាង​កាយ​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​ទំនាក់​ទំនង​សិច​គឺ​ជា​សកម្មភាព​ស្និទ្ធស្នាល​បំផុត ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​ជា​សកម្មភាព​ដែល​មិន​មាន​ការ​ព្រម​ព្រៀង​ផង​ដែរ វា​អាច​ជា​សកម្មភាព​ដែល​ធ្វើ​ដើម្បី​ប្រាក់ ឬ​ការ​ដោះដូរ​ចំណង់។

សិច ឬ​​​ការ​ប្រលោម​ស្នេហ៍?
នេះ​ជា​ចំណុច​សំខាន់​ដែល​គេ​កំណត់​ភាព​ខុស​គ្នា​រវាង សិច និង ការ​ប្រលោម​ស្នេហ៍។ ជា​ការ​ពិត​ណាស់​ សិច​គឺ​សកម្មភាព​ផ្នែក​រាង​កាយ ដូច្នោះ​ហើយ​បាន​ជា​អ្នក​ខ្លះ​អះអាង​ថា វា​មិន​ចាំ​បាច់​ត្រូវ​ការ​ភាព​ស្និទ្ធស្នាល​ទេ។ ចំណែក​ឯ​ការ​ប្រលោម​ស្នេហ៍​សំដៅ​ទៅ​លើ​ភាព​ស្និទ្ធស្នាល និង​កម្រិត​នៃ​ទំនាក់ទំនង បូក​ជា​មួយ​នឹង​ភាព​ល្អូកល្អិន​​ផង​ដែរ។

ប៉ុន្តែ​មាន​ស្ថាន​ភាព​ជា​ច្រើន​ដែល​ប្ដី​ប្រពន្ធ​ស្និទ្ធស្នាល​ជា​មួយ​គ្នា​ដោយ​មិន​រួម​សិច។ តួយ៉ាង​​បញ្ហា​សុខភាព​​អាច​រារាំង​ការ​រួម​សង្វាស​ ទោះ​ករណី​នេះ​បាន​លុបបំបាត់​សកម្មភាព​មួយ​ដ៏​សំខាន់(សិច)​​ក្នុង​ជីវិត​ប្ដី​​ប្រពន្ធ​ក៏​ដោយ តែ​វា​មិន​បាន​លុបបំបាត់​សេចក្ដី​ស្រលាញ់ ទំនាក់ទំនង និង​ភាព​ស្និទ្ធស្នាល​នោះ​ទេ។


ដើម្បី​ស្និទ្ធស្នាល​ជា​មួយ​ដៃ​គូ​របស់​អ្នក នោះ​ទាមទារ​ឱ្យ​អ្នក​បើក​ចំហ​ចំពោះ​គ្នា ហើយ​ភាព​ស្និទ្ធស្នាល​គឺ​ជា​គ្រាប់ពូជ​ដែល​បណ្ដោះ​ឱ្យ​អ្នក​មាន​ជីវិត​សិច​ដ៏​គាប់​ប្រសើរ៕

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top