តិចនិកទាំង១០យ៉ាង ជួយកាត់ បន្ថយបញ្ហាតប់ប្រមល់ក្នុងអារម្មណ៍

0

បញ្ហាធុញធប់និងតប់ប្រមល់ តែងតែកើតឡើង លើមនុស្សគ្រប់គ្នា ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញខាងក្រោមនេះ ជាតិចនិកខ្លះជួយបន្ថយ បញ្ហាធុញធប់ពីអារម្មណ៍អ្នកបាន៖
 ១) ហាត់ប្រាណ៖ វិធីហាត់ប្រាណ ក៏ជាចំនែកមួយជួយអ្នក អោយកាត់បន្ថយអារម្មណ៍ តប់ប្រមល់បានដែរ ដូច្នេះអ្នកគួរតែចំនាយពេល ខ្លះក្នុងការហាត់ប្រាណ វាថែមទាំងជួយអោយអ្នក មានសុខភាពល្អបានថែមទៀត។

២) ព្យាយាមដោះស្រាយស្ថានភាពតូចៗ៖ ប្រសិនបើអ្នកមានស្ថានភាព រឺក៏បញ្ហាតូចៗ គួរតែដោះស្រាយប្រសើរជាង ទុកវាអោយក្លាយជា បញ្ហាធំទៅថ្ងៃមុខបាន នាំអោយអ្នក កាន់តែឈឺក្បាល រឹតតែខ្លាំង។

៣) គួរតែបរិភោគបន្លែ និងផ្លែឈើអោយបានច្រើន៖ វាអាចជំនួយដល់រាងកាយ និងអាចជួយបន្ថយភាពធុញធប់បាន មួយកម្រិត ពីព្រោះបន្លែមានសារធាតុម៉្យាង ដែលធ្វើអោយអារម្មណ៍អ្នក អាចស្រស់ស្រាយបាន នៅពេលបរិភោគ។ ដូច្នេះអ្នកគួរតែ ព្យាយាមបរិភោគបន្លែ និងផ្លែឈើអោយបានច្រើន ក្នុងរបបអាហារជាប្រចាំថ្ងៃ ។

៤)សើចអោយបានច្រើន៖ ត្រូវព្យាយាមសើច ជាពិសេសអ្នកអាចចេញទៅក្រៅដើម្បី ស្រូបយកខ្យល់អាកាសបរិសុទ្ធខ្លះ កុំព្យាយាមនៅក្នុងផ្ទះ ពេលអ្នកធុញធប់ក្នុងចិត្ត វាកាន់តែអោយអ្នក តប់ប្រមល់ជាងមុនទៀត។

៥) កាត់បន្ថយជក់បារី៖ ដូចអ្នកដឹងហើយថា ការជក់បារីតែងតែបង្កអោយអ្នក មានបញ្ហាដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់អារម្មណ៍អ្នក ទៅជា តប់ប្រមល់បាន។ ប្រសិនបើអ្នក អាចកាត់បន្ថយ រឺបញ្ឈប់បាន គួរតែប្រញាប់ ផ្លាស់ប្តូរទម្លាប់នេះចេញទៅ។

៦)លេងតន្រ្តី៖ អ្នកអាចលេងតន្រ្តីតិចៗ រឺក៏ចាក់បទចម្រៀងមួយណាដែល ពិរោះមកកំដរអារម្មណ៍ ដើម្បីអាចបំបាត់ការនឿយហត់ និងការតានតឹងក្នុងចិត្តបានមួយផ្នែកដែរ។

៧)ជួបជុំជាមួយគ្រួសារ រឺមិត្តភក្កិ៖ ការជួបជុំជាមួយក្រុម គ្រួសារ និងមិត្តភក្កិ ជាវិធីល្អ ក្នុងការជជែកគ្នាលេង ដើម្បីកាត់បន្ថយបញ្ហាធុញធប់បាន។ ដូច្នេះអ្នកគួរតែ យកពេលវេលាមួយចំនួន  ទៅពិភាក្សា ជាមួយគ្រួសារ រឺក៏មិត្តភក្កិ ពីព្រោះពួកគេ ក៏អាចមានវិធីល្អខ្លះៗ ក្នុងការដោះស្រាយបញ្ហា របស់អ្នកបាន។ គួរចងចាំ កុំព្យាយាមនៅម្នាក់ឯង ពេលអ្នកតប់ប្រមល់ វាកាន់តែធ្វើអោយអ្នក កាន់តែឈឺក្បាល ខ្លាំងជាងមុននោះទេ។

៨) កាត់បន្ថយគ្រឿងស្រវឹង៖ គ្រឿងស្រវឹង ក៏អាចធ្វើអោយអ្នក ធុញធប់រឺក៏ ឈឺក្បាលបានដែរ បន្ទាប់ពីសារធាតុទាំងអស់នោះ ជ្រាបចូលក្នុងសារពាង្គកាយអ្នក ដូច្នេះគួរតែផ្លាស់ប្តូរគ្រឿងស្រវឹង មកពិសារទឹកធម្មតាប្រសើរជាង ។


៩) អត់អោនអោយអ្នកដ៏ទៃខ្លះ ៖ វិធីនេះអាចជួយអោយអ្នក កាត់បន្ថយកំហឹង ចិត្តឆេវឆាវ គ្រាន់តែអ្នកអាច អត់អោនទៅអ្នកដ៏ទៃ ក្នុងស្ថានភាពរឿងតូចតាចមួយចំនួន ដូច្នេះអ្នកអាច បន្ថយសម្ពាធអារម្មណ៍តានតឹងបាន មួយកម្រិតទៀត។
 
១០) សម្រាក៖ គួរតែមានពេល សម្រាកខ្លះ កុំព្យាយាមធ្វើការរហូតដល់ហួស កម្លាំងវាធ្វើអោយអ្នកអាច កើតទៅជាអារម្មណ៍តប់ប្រមល់ ជាមួយសម្ពាធការងាររបស់អ្នកបាន។ ដូច្នេះអ្នក អាចព្យាយាមយកពេលប្រមាណ ៣០នាទីក្នុងមួយថ្ងៃ ដើម្បីអោយខួរក្បាលបានសម្រាកខ្លះ។

 ទាំងនេះជាតិចនិកទាំង១០យ៉ាង អាចជួយអោយអ្នក កាត់បន្ថយភាពធុញធប់ ចេញពីចិត្តអ្នកបាន។
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត

ផ្សាយក្នុងក្រុម ,
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top