៧វិធី ជួយអោយអ្នក មានស្នាមញញឹមឡើងវិញ ទោះជាជួបនូវ ថ្ងៃមិនល្អក៏ដោយ

0

វាមិនមែនជាការងាយស្រួលតែងតែ ដាក់ស្នាមញញឹមនៅលើមុខរបស់អ្នក នៅពេលដែលអ្នកជួបប្រទះនូវ ថ្ងៃស៊យ ឬ ថ្ងៃដែលមិនសប្បាយចិត្ត ដោយសារតែរឿងផ្ទាល់ខ្លួនឬ ក៏រឿងការងារនោះឡើយ។
តែលោកអ្នកកុំព្រួយ វាលែងជាបញ្ហាទៀតហើយព្រោះ ៧វិធីខាងក្រោមនេះ អាចជួយអោយលោកអ្នក ធូរអារម្មណ៍បាន។
១. និយាយចេញមកក្រៅ៖ ទោះត្រូវមេស្ដីបន្ទោស ឬ ក៏ស្មុគស្មាញលើបញ្ហាអ្វីមួយ អ្នកគួរតែ និយាយវាចេញមកក្រៅ ដើម្បីអោយបានធូរចិត្ត ហើយគិតថា ភាពស៊យចង្រៃ បានចេញឆ្ងាយពីអ្នកហើយ។
២. ទៅមើលកុន បន្ធូរអារម្មណ៍ ជាវិធីមួយដែលធ្វើអោយរីករាយ ក្នុងចិត្តបាន ហើយបើបានមើលរឿងដែលខ្លួនឯងចូលចិត្តទៀត វាកាន់តែប្រសើរ។

៣. សើចសប្បាយជាមួយមិត្តភក្ដិជិតដិត៖ មិត្តភក្ដិជាឳសថ សំរាប់បន្ថែមស្នាមញញឹម នៅលើមុខរបស់អ្នក ព្រោះពួកគេអាច ជជែកលេង ជាមួយអ្នក ដោយស្មោះត្រង់។
៤. អោបមនុស្សជាទីស្រឡាញ់ ដើម្បីទទួលបានភាពកក់ក្ដៅ ដូចជា ឪពុកម្ដាយ បងប្អូនប្រុសស្រី និង អ្នកយល់ចិត្តជាដើម។

៥. បើអ្នកចង់ធ្វើអ្វីមួយ ដែលជាចំណង់ចំណូលចិត្តរបស់អ្នក ចូរអ្នកត្រូវតែធ្វើវា ដូចជា ដើរផ្សារ មើលទូរទស្សន៍ ញ៉ាំរបស់ដែលខ្លួនឯងចូលចិត្ត នោះអារម្មណ៍លោកអ្នកនឹងបានធូរស្បើយ ពីភាពតានតឹងទាំងឡាយ។

៦. ច្រៀង និង រាំ ជាផ្នែកមួយយ៉ាងសំខាន់ ដែលធ្វើអោយអ្នក បំភ្លេចបាននូវ ភាពដែលមិនសប្បាយរីករាយ ហើយទទួលបានមកវិញ នូវ ភាពរីករាយពេញមួយថ្ងៃតែម្ដង។

៧. ចំណុចចុងក្រោយគឺ តុបតែងខ្លួនអ្នកអោយបានស្អាតបាត ដោយអាចទៅងូតទឹក អោយត្រជាក់ខ្លួន ធ្វើក្រចក អ៊ុតសក់ ទាំងនេះសុទ្ធតែធ្វើអោយខ្លួនឯងមាន អារម្មណ៍ល្អឡើងវិញបានដែរ។
អ្នកណាក៏តែងតែជួបប្រទះ ថ្ងៃស៊យ ឬ ថ្ងៃដែលមានអារម្មណ៍មិនល្អដែរ តែសំខាន់គឺយើង ចេះធ្វើអោយថ្ងៃនោះ ទៅជាថ្ងៃល្អដែលមានតែភាពសប្បាយរីករាយ។

ប្រភព៖ បរទេស
ដោយ ជាតា
ខ្មែរឡូត

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top