រអៀសខ្លួនអត់ពេលសង្សារលេងខ្លួនពេក?
ឱ្យតែឃើញយុវតីស្លៀកខ្លីបញ្ចេញគល់ភ្លៅ
ពាក់អាវលេចលើលេចក្រោមពេលខ្លះចេញគល់សុដន់ខ្ចីញ៉េញ
កែវភ្នែករបស់ប្រុសៗហាក់បីដូចជានៅមិនស្ងៀមឡើយ។ តែទោះជាដឹងថា
ពេលស្លៀកពាក់បែបនោះ មានមនុស្សប្រុសខ្សឹបខ្សៀវដាក់គ្នា
ហើយនាំគ្នាលួចមើលច្រើនយ៉ាងណាក៏ដោយ
ក៏យុវតីមួយចំនួនមិនខ្វល់ពីអ្នកទាំងនោះដែរ
ពេលខ្លះរឹតតែខំសម្ញែងថែមទៀតផង។ ផ្ទុយទៅវិញ
អ្នកដែលរអៀសខ្លួនគឺជាសង្សាររបស់យុវតីទាំងនោះទៅវិញ។
រូបតំណាង
“ពេលខ្លះខ្ញុំដូចជាមិនសុខក្នុងចិត្តសោះដែរហ្នឹង ពេលឃើញគេនាំគ្នាមើលសង្សារខ្ញុំ ជាពិសេសខឹងគេពេលដែលដឹងថាគេលួចមើលគល់សុដន់ និងសាច់ភ្លៅ។ និយាយឱ្យចំរអៀសតិចៗដែរ តែធ្វើម៉េចទេ មានសង្សារជាស្រីស្អាតលេងខ្លួនគឺមានតែអីចឹងហើយ ”។ នេះជាការលើកឡើងរបស់យុវជន កែវ ចម្រើន និស្សិតឆ្នាំទី ៣ នៅសាកលវិទ្យាល័យស៊ីតិច។
និស្សិតមកពីខេត្តសៀមរាបរូបនេះបន្ថែមថា ប្រហែលនេះជាធម្មជាតិរបស់មនុស្សប្រុស មើលសង្សារគេស្លៀកខ្លីបាន តែដល់ពេលគេមើលសង្សារឯងវិញ តាំងមានអារម្មណ៍ចង្អៀតចង្អល់។ មូលហេតុនេះប្រហែលមកពីមិនចង់ឱ្យគេម៉ៃថា នារីដែលលេងខ្លួននឹងសុទ្ធតែជានារីមិនល្អដែរ។
លើកដល់ចំណុចនេះ កញ្ញា សោភា បុគ្គលិកធនាគារឯកជនមួយរូបក្នុងទីក្រុងភ្នំពេញ បានបញ្ចេញមតិថា កញ្ញាមិនហ៊ានថាគេជានារីរកស៊ី ឬក៏ជានារីភ្លើតភ្លើននោះទេ ប៉ុន្តែបើមនុស្សចាស់វិញពួកគាត់ប្រហែលជាគិតបែបនោះហើយ។ “តាមគំនិតខ្ញុំ បើសិនខ្ញុំជាមនុស្សប្រុសហើយមានសង្សារស្លៀកសិចស៊ីទាល់តែធ្វើឱ្យគេឈាមច្រមុះអីវិញនោះ ខ្ញុំប្រាកដជាទទួលអារម្មណ៍ខ្មាសគេមិនខានឡើយ។ បើលេងល្មមមិនអីទេ បើសុទ្ធតែខោមិនបានមួយចម្អាម ដូចជាមិនសមទេ”។ សោភា បញ្ជាក់។
ចំណែកឯយុវជន ផានិត និស្សិតបញ្ចប់ផ្នែកអក្សរសាស្រ្ដអង់គ្លេសពីសាកលវិទ្យាល័យជាតិគ្រប់គ្រងបានប្រាប់ nob70 ដោយត្រង់ៗថា ប្រុសៗគេចូលចិត្តនារីសិចស៊ី ប៉ុន្តែនារីសិចស៊ីទាំងនោះដូចជាមិនមានស្នេហាជាក់លាក់ណាមួយទេ។ ផានិត បន្ត៖ “មនុស្សប្រុសចូលចិត្តនារីសិចស៊ី តែដល់ពេលអ្នកដែលពួកគេស្រលាញ់មែនទែន មិនមែនជានារីសិចស៊ីលេងខ្លួនអីទេ បើលេងសុទ្ធតែខោខ្លីចង់ប្រហែលលីអូប្រុសៗអីចឹង អ្នកណាហ៊ានឌុបទៅជួបម៉ែឪ នេះក្នុងករណីចង់ឱ្យចាស់ទុំដឹងឮ”។
រូបតំណាង
យុវជនវ័យ ២៣ ឆ្នាំរូបនេះបន្ថែមថា នេះគ្រាន់តែជាការគិតរបស់ប្អូនតែប៉ុណ្ណោះ អ្នកផ្សេងទៀតយល់យ៉ាងម៉េចក៏មិនដឹងដែរ តែសម្រាប់រូបប្អូនគឺប្រាកដជាមិនសូវហ៊ានឌុបនារីសិចស៊ីដើរលេង ព្រោះជិះម៉ូតូ តែបើជិះឡានដូចជាមិនសូវអីទៅវិញ។
ជាយុវជនមានគំនិតបើកទូលាយពីរឿងលេង Style សម័យថ្មី យុវជន ផារ៉ា និស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដ បាននិយាយដោយមិនលាក់លៀមថា ប្អូនចូលចិត្តនារីលេងខ្លួនសិចស៊ី ហើយដូចជាមិនមានអីទើសទាល់ទេ ពេលដែលឃើញសង្សារលេងខ្លួនសិចស៊ីបែបនោះ។ ផ្ទុយទៅវិញមានតែមានអារម្មណ៍ថា ឡូយថែមទៀតផងដែលមានសង្សារស្អាតចេះលេងខ្លួន ធ្វើឱ្យមានការទាក់ទាញបែបនោះ។
ក្នុងចំណោមយុវវ័យ ១៣ រូប មាន ៨ រូបបានបង្ហើបបទពិសោធន៍ផ្ទាល់ខ្លួនថា ពួកគេពេលខ្លះខ្មាសអ្នកដទៃ ពេលឃើញគេមើលសង្សារដ៏សែនសិចស៊ីរបស់ពួកគេ។ ខណៈដែល ៥ រូបទៀតបាននិយាយថា នេះជារឿងធម្មតាទៅហើយសម្រាប់យុវតីសម័យនេះ បើមិនលេងខ្លួនខ្លះ ពិតជាមិនស្គាល់អ្វីទៅជាភាពស៊ីវីល័យនោះទេ៕
ចុះ nob70 ទាំងអស់គ្នាវិញ មានអីត្រូវបញ្ចេញមតិទេ? ខ្មាសគេអត់ពេលមានសង្សារស្លៀកខោអាវសិចស៊ី?
ដោយ nob70
ផ្សាយក្នុងក្រុម ចំណេះ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: