រកឃើញត្រីចំឡែក ជាពូជ ដាយណូស័រ ដែលបាត់បង់ជាយូរណាស់មកហើយ
ត្រីចំឡែកមួយដែលត្រូវបានប្រទះឃើញ ហើយគេជឿជាក់ ថាវាជាពូជ សត្វដាយណូស័រ ដែលបានបាត់បង់ ជាយូរណាស់មកហើយ។ ការប្រទះឃើញត្រីចំឡែកទឹកសាប ដែលមានស្នែងចំនួន៦ និងជើង៤ ត្រូវបានកើតឡើង ក្រោយពេលដែល អ្នកវិទ្យាសាស្ត្រ បានប្រកាសជាសាធារណៈ ១ខែមុន ថាពូជសត្វ ដាយណូស័រ បានបាត់បង់ពី ផែនដីមនុស្សហើយ។ តាមប្រភពពត៌មាន បានអោយដឹងថា សត្វត្រីមួយក្បាលនេះ ត្រូវបានគេរក ឃើញនៅក្នុង បឹងទឹកសាប មួយក្បែរ ទីក្រុង Mexico ហើយអ្នកវិទ្យាសាស្ត្រ បាននិយាយថា វាជារឿងមួយដែល អស្ចារ្យណាស់ ដែលវាមានជីវិត រស់នៅលើផែនដី។ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យ National Autonomous បានអោយដឹងថា ពួកគេនឹងធ្វើការ កត់ត្រារាល់ចំនុចទាំងអស់ ដែលពូជ ដាយណូស័រ នេះមាន ហើយពួកគេនឹងធ្វើការ ស្រាវជ្រាវ ស្វែងរក បន្ថែមទៀត នូវពូជរបស់វាផ្សេងទៀត ដែលមានជីវិតរស់នៅ។ គួរបញ្ជាក់ផងដែរថា សត្វត្រី ចំឡែកមួយនេះ មានឆ្អឹកជំនីដូចសត្វ ដាយណូស័រ ដែលបានបង្ហាញ នៅក្នុងឯកសារ ហើយគេជឿជាក់ថា វានឹងអាចរស់នៅ ជាបន្តទៅទៀត នៅលើផែនដីយើង៕
khmer-note
ផ្សាយក្នុងក្រុម ផ្សេងៗ
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: