គន្លឹះងាយៗ ទាំង ៦ អាចដោះស្រាយ បញ្ហាមុខជាំ ពីការប៉ះទង្គិច
មនុស្សគ្រប់រូបតែងតែ មានបញ្ហាគ្រោះថ្នាក់ដោយចៃដន្យ ធ្វើអោយប៉ះទង្គិចនឹងមុខ ទៅជាជាំខ្មៅ ដែលវាពិតជាពិបាកក្នុងការដោះស្រាយ ទៅរកសភាពដើមវិញណាស់។ យ៉ាងណាមិញ ថ្ងៃនេះមានគន្លឹះមួយចំនួន អាចបំបាត់ស្នាមជាំមុខ ពីគ្រោះថ្នាក់អ្វីមួយបាន៖
១) សម្រាក៖ សម្រាកជាវិធីល្អមួយ នៅពេលអ្នកមាន របួសលើផ្ទៃមុខ ដែលនៅពេលអ្នកគេង គួរតែងើយមុខ និងដាក់ខ្នើយអោយខ្ពស់ កុំដាក់មុខសំយ៉ុងចុះក្រោម ធ្វើដូចនេះអាចអោយការជាំលើមុខ បានជាស្បះស្បើយ។ ដូច្នេះអំឡុងពេល អ្នកជាំមុខ អ្នកគួរតែផ្អាកលើក របស់ធ្ងន់ៗ រឺហាត់ប្រាណ ពីព្រោះអាចធ្វើអោយមុខរបួស មិនអាចវិលមកសភាពដើមវិញបាន។
២) ទឹកកក៖ អ្នកអាចដាក់ដុំទឹកកកតូចមួយ ជាមួយបង់រុំរបួស ស្អំត្រង់កន្លែងជាំ ប្រមាណជា១៥ទៅ២០នាទី ជារៀងរាល់ម៉ោង។ ចំពោះការស្អំទឹកកក ជាមួយមុខជាំនេះ អាចកាត់បន្ថយការឈឺចាប់ ហើមនិង បំបាត់ស្នាមក្រហមបាន។
៣) ទឹកក្កៅឧណ្ហៗ៖ ទឹកក្កៅឧណ្ហៗ ក៏មានប្រសិទ្ធភាពដែរ ចំពោះមុខរបួសជាំត្រង់បរិវេណលើមុខ។ វិធីប្រើប្រាស់ គឺដូចគ្នានឹង វិធីប្រើប្រាស់ ជាមួយទឹកកកដែរ គឺយកក្រម៉ា មកជ្រលក់ក្នុងទឹកក្កៅឧណ្ហៗ រួចយកមកស្អំ លើមុខ ប្រមាណ១៥ទៅ២០នាទី និងអនុវត្តវិធីនេះ ១ម៉ោងម្តង ។
៤)ប្រេង អានីកា(Arnica) ៖ ដោយយោង តាមការសិក្សាបានអោយដឹងថា ប្រេងអានីកា(Arnica) អាចជួយកាត់បន្ថយការហើម ស្នាមក្រហម និងជាំបាន។ អ្នកអាចរកទិញ តាមបណ្តាផ្សារទំនើបបាន និងមុនពេលអ្នកប្រើប្រាស់ គួរតែអានការណែនាំ អោយបានច្បាស់សិន។
៥) ក្រែមមានជាតិវីតាមីនK ៖ វីតាមីនK អាចជួយព្យាបាលស្បែកមុខ អោយបំបាត់ស្នាមជាំ ពីគ្រោះថ្នាក់អ្វីមួយបាន។ វិធីប្រើ លាបក្រែម ជាតិវីតាមីនK ត្រង់កន្លែងជាំ ជារៀងរាល់ពេល។ ដូច្នេះស្នាមជាំ នឹងកាត់បន្ថយលើមុខអ្នក បន្តិចម្តងៗ។
៦) អាហារ៖ អំឡុងពេលអ្នក មានរបួសលើផ្ទៃមុខ ដោយស្នាមជាំ គួរតែបរិភោគសារធាតុវីតាមីនC និងវិតាមីនK អោយបានច្រើន ពីព្រោះវីតាមីនC ជួយព្យាបាលមុខជាំបាន និងវីតាមីនK ជំនួយដល់ស្បែក និងធ្វើអោយឈាមរត់បានស្រួល។ ចំពោះអាហារដែលផ្ទុក ជាតិវីតាមីនC មានដូចជា ក្រូចឆ្មារ ក្រូចពោធ៌សាត់ ស្តុបបឺរី រីឯអាហារផ្ទុក ជាតិវីតាមីនK មានក្នុងបន្លែពណ៌បៃតង ស្ពៃ ស្ពៃក្កោប សាឡាត់។ ជាពិសេសផ្លែទំពាំងបៃជូរ ក៏ជួយចំពោះ បញ្ហាជាំលើមុខ បានដែរ។
ទាំងនេះជាគន្លឹះជួយ អោយស្នាមជាំអាច ជាស្បះស្បើយបាន បន្ទាប់ពីមានការប៉ះទង្កិចជាមួយអ្វីមួយ។ ដូច្នេះប្រសិនបើអ្នក ស្ថិតក្នុងស្ថានភាពនេះ មានមុខជាំ អ្នកអាចអនុវត្តវិធីទាំងនេះបាន។
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: