ឆេះរថយន្តក្រុង សំលាប់មនុស្ស៥នាក់ និង៣៥នាក់ ទៀតរង របួស
ចិន៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិត និង៣៥នាក់ទៀតបានរងរបួស ធ្ងន់-ស្រាល នៅក្នុងឧបទវហេតុ ឆេះរថយន្តក្រុង កាលពីម្សិលមិញនេះនៅក្នុងទីក្រុង Guiyang ខេត្ត Guizhou ប្រទេសចិន។ តាមប្រភពភ្នាក់ងារស៊ិនហួរបាន អោយដឹងថា ហេតុការណ៍នោះ បានកើតឡើងកាលពីវេលា ម៉ោង១ថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) កាលពីម្សិលមិញ ខណៈពេល រថយន្តក្រុងកំពុងដឹកអ្នកដំណើរ។ នៅក្នុងរថយន្តក្រុងនោះមាន អ្នកដំណើរប្រមាណចំនួន៥០នាក់ ដោយអ្នកខ្លះរត់ចេញទាន់ ពេល ឯចំនួនធំនៅជាប់ក្នុងរថយន្តធ្វើអោយរងរបួសធ្ងន់-ស្រាល ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ។ តាមរយៈរូបភាពដែលថតបាន ដោយអ្នករស់នៅម្តុំ នោះបានបង្ហាញពីសភាពរថយន្តក្រុង រងការឆាបឆេះយ៉ាងខ្លាំងស្ទើរតែម៉ត់ជាផះ ប៉ុន្តែគេនៅ មិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ដែលបង្កអោយមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅបែប នេះឡើយ។
Khmer-note
ផ្សាយក្នុងក្រុម សង្គម
Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។
សូមជួយផ្តល់មតិ
Share This Post
អត្ថបទផ្សេងៗ៖


0 comments: