ប្តូរគំនិតសំលាប់ខ្លួន តែភ្លេចទឹកដែលលាយថ្នាំរួច នៅខាងក្រោម ស្រាប់តែមិត្តភក្រ័ យកផឹកស្លាប់អស់២នាក់

0

ចិន៖ នារីវ័យក្មេងម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទប្រើប្រាស់ សារធាតុគីមី ក្រោយពេលដែលនាង មានបំណង ចង់សំលាប់ខ្លួន តែបែជារងគ្រោះមិត្តភក្រ័ ស្រី២នាក់ស្លាប់ បន្ទាប់ពីនាង ផ្លាស់ប្តូរគំនិត និងភ្លេចទឹកថ្នាំពុល ដែលលាយស្រាច់ នៅខាងក្រោម។ តាមប្រភពពត៌មាន បានអោយដឹងថា នារីវ័យ១៩ឆ្នាំ ឈ្មោះ Cao ជាសិស្សមហាវិទ្យាល័យមួយក្នុង Nanning City ខេត្ត Guangxi ប្រទេសចិន។ តាមប្រភពពត៌មាន បានអោយដឹងថា Cao មានបំណង ចង់សំលាប់ខ្លួន ហើយបានយកដបទឹកមួយដប លាយជាមួយថ្នាំ nitride ចំនួន ៥០០ក្រាម លុះដល់ពេល នាងយំយូរទៅ ស្រាប់តែប្តូរគំនិតឈប់សំលាប់ខ្លួន និងដោយសារវិលមុខ ផងនោះ ក៍ឡើងទៅដេក ដោយមិនយក ទឹកថ្នាំនោះទៅបោះចោល។ ក្រោយពេលមិត្តភក្រ័ រួមបន្ទប់របស់នាង ២នាក់ទៀតដែល ជាមិត្តជិតស្និទ្ធ មកដល់ក៍យក ទឹកថ្នាំ នោះផឹក ហើយពុល ផ្អើលគេឯងទាំងយប់ បញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យ។ លុះដល់មន្ទីពេទ្យ គ្រូពេទ្យបានប្រាប់ថា សារធាតុពុល ជ្រាបពេញខ្លួនជនរងគ្រោះបាត់ទៅហើយ មិនអាចជួយសង្គ្រោះបានឡើយ។ ក្រោយប៉ូលីសសួរនាំ ទើបនាងសារភាពថា នាងមានបំណងសំលាប់ខ្លួន ព្រោះតែខ្មាស់ មិត្តភក្រ័ប្រុស របស់នាងដែលបាន ឃើញវិដេអូក្នុងទូរសព្ទ័ ពេលនាងថតស្រាតក្នុងបន្ទប់ទឹក តែមិននឹកស្មានថា បែរជាសំលាប់មិត្តភក្រ័ខ្លួនឯង អស់២នាក់បែបនេះសោះ។ ពេលនេះនាងត្រូវបានប៉ូលីសនាំខ្លួន ទៅកាន់ស្នាក់ការ ប៉ូលីសពីបទប្រើប្រាស់សារធាតុគីមី ហួសកំរិត។ វាជារឿងដែលគួរអោយសោកស្តាយបំផុតសំរាប់ជនរងគ្រោះ ដែលមិនដឹងរឿងទាំង២នាក់នោះ៕
khmer-note
batcoc-1375763860961-fb9c5-crop1393507470675puongthuocngututujpg1368756839-1393507376005

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top