អ្នក​ត្រួតពិនិត្យ​ថា បាញ់ហយ វៀតណាម​មាន​ជាតិពុល១០០%​​ធ្វើ​ឱ្យ​កើត​មហារីក

0

ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា នំ​បាញ់ហយ (Banh hoi) របស់​វៀតណាម មាន​ផ្ទុក​ ១០០%នូវ​សារធាតុគីមី  ដែល​​អាច​បង្ក​ឱ្យ​កើត​ជំងឺ​មហារីក​បើ​បរិភោគ​រយៈ​ពេល​យូរ។ នេះ​បើ​តាម​របាយការណ៍ អ្នក​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ។

Bánh_hỏi_thịt_quay

ដំណឹង​​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន ដោយ​ក្រុម​អ្នក​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ មក​ពី​មជ្ឈមណ្ឌល​សិក្សា និង​ប្រឹក្សា​យោបល់​សិទ្ធិ​អ្នកប្រើប្រាស់ CESCON បន្ទាប់​​ពី​ធ្វើតេស្ត​លើ​នំច្រើនប្រភេទរបស់​វៀតណាម pho, bun, banh canh, banh hoi, banh cuon និង banh uot ចន្លោះ​ថ្ងៃ​ទី១៥-២៥មិថុនា​ឆ្នាំ២០១៣។

មជ្ឈមណ្ឌល​បាន​ធ្វើ​ការ​ពិនិត្យ​នំ​ទាំងនេះ​តាម​ផ្សារមួយ​ចំនួន​ដូច​ជា​ផ្សារ Pham Van Hai, Ben Thanh, Tan Son Nhat, Go Vap, និង Ba Chieu និង​ផ្សារ​ទំនើប Co.op Mart Cong Quynh, Maximark Cong Hoa, និងBig C Hoang Van Thu។

មជ្ឈមណ្ឌល​ឱ្យ​ដឹង​​ថា នំ​៥​ប្រភេទ​ក្នុង​ចំណោម៦ប្រភេទ​ឬ ២៤ក្នុង​ចំណោម៣០ សមាមាត្រ ៨០% មាន​ផ្ទុក​សារធាតុ​គីមី ដែល​ត្រូវ​​បាន​ហាម​ដោយ​ក្រសួង​សុខាភិបាល។ ក្នុង​នោះ​ការ​​ស្រាវជ្រាវ​រក​ឃើញ​ថា​នំ បាញ់កាញ់(banh canh), បាញ់ហយ​(banh hoi) និង banh uot មាន​ផ្ទុក​សារធាតុ​គីមី១០០% ខណៈ Bun និង Pho មាន ៥៦%និង៧៥% ​​។

អនុប្រធាន CESCON ឈ្មោះ Do Ngoc Chinh បាន​ប្រាប់ Tuoi Tre ថា “ការទទួល​ទាន​សារធាតុ​ដ៏​គ្រោះថ្នាក់​នេះ ក្នុង​គុយទាវ គឺ​ផ្ទុយ​នឹង​ច្បាប់ ហើយ​វា​​អាច​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នកទទួល​ទាន​​ដូច​ជា មាន​បញ្ហា​គ្រលៀន ថ្លើម និង​មហារីក”៕

PYcPGOo6


ដោយ អ៊ុំ សុភក្តិ
ប្រភព៖ tuoitrenews

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top