តុលាការ​កោះហៅ​យុវជន​ដែល​ប្តឹង​នាយករដ្ឋមន្ត្រី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៧​កុម្ភៈ

0

ភ្នំពេញ: តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​ហៅ​យុវជន​ឈ្មោះ នាង សុ​ឃុន ដែល​បានដាក់​ពាក្យបណ្តឹង​ប្តឹង​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទាក់ទង​រឿង​បាត់បង់​ទឹកដី​កោះត្រល់ និង​កោះ​ក្រចកសេះ​រួមទាំង​ដែនសមុទ្រ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ខាងមុខនេះ ដើម្បី​ធ្វើការ​សាកសួរ​ពី​ដំណើររឿង​។​
​នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រាប់​គេហទំព័រ  CEN ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤​។​
​សូម​រម្លឹកថា​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៤ យុវជន​ឈ្មោះ នាង សុ​ឃុន បាន​យកពាក្យ​បណ្តឹង​ដាក់​ប្តឹង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​កាត់​ទឹកដី​កោះត្រល់ និង​កោះត្រ​ចក​សេះ​ទៅ​ឲ្យ​វៀតណាម ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យភាព​របស់​ខ្មែរ​៕M/L​
យុវជន​ឈ្មោះ នាង សុ​ឃុន ដែល​បានដាក់​ពាក្យបណ្តឹង​ប្តឹង​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទាក់ទង​រឿង​បាត់បង់​ទឹកដី​កោះត្រល់ និង​កោះ​ក្រចកសេះ​រួមទាំង​ដែនសមុទ្រ

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top