សិស្ស​វិទ្យាល័យ​កំពង់​លែង​ម្នាក់​ត្រូវ​សិស្ស​វិទ្យាល័យ​មួយ​ទៀត​ព្រួត​កាប់​ជិត​ដាច់​ច្រមុះ

0

កំពង់ឆ្នាំង ​៖ ​យុវ​សិស្ស​ម្នាក់​ត្រូវ​បាន​សិស្ស​មួយ​ក្រុម​ផ្សេងទៀត​ព្រួត​គ្នា​ឈ្លោះ​ និង​លួច​កាប់​ប៊ិះ​ដាច់​ច្រមុះ បន្ទាប់ពី​ពួកគេ​បាន​ប្រកួត​កីឡា​បាល់ទាត់​កាលពី​ព្រឹក​រួចមក។ ករណីនេះ​បាន​កើត​ឡើង​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៤ ខែ​កុម្ភៈ​ នៅក្នុង​សាលា​បឋមសិក្សា​គំរូ​ក្រុង​កំពង់ឆ្នាំង ស្ថិត​នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេរ​ ក្រុង​កំពង់ឆ្នាំង។
សិស្ស​រងគ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ថា រូបគេ​ឈ្មោះ ភ័ន្ត ណា​រ៉ង អាយុ​១៩​ឆ្នាំ រៀន​នៅ​វិទ្យាល័យ​ហ៊ុន សែន​កំពង់លែង រស់នៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង។ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ​ រូបគេ​នៅក្នុង​ក្រុមកីឡា​យុវជន​វិទ្យាល័យ​កំពង់លែង បាន​ប្រកួត​កីឡាបាល់ទាត់​ជាមួយ ក្រុមកីឡា​យុវជន​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ដែល​លទ្ធផល​ប្រកួត​ក្រុមកីឡា​ក្រុង​កំពង់ឆ្នាំង​ឈ្នះ​​ក្រុមកីឡា​កំពង់លែង​១០​ទល់​នឹង០។
នៅ​ពេលយប់​មុនពេល​កើតហេតុ​រូបគេ​បាន​អង្គុយ​ជជែក​គ្នា​លេង​ជាមួយ​មិត្តភក្ដិ​៥​នាក់​ក្នុង​សាលាបឋមសិក្សា​គំរូ​ក្រុង​ដែល​ជា​កន្លែង​សម្រាក។ នៅ​ម៉ោង​៩​យប់​មាន​សិស្ស​មួយ​ក្រុម​ផ្សេងទៀត មិនដឹង​ជា​នៅ​វិទ្យាល័យ​ណា​ទេ​មាន​គ្នា​ប្រមាណ​២០​នាក់​បាន​មក​មក​ព័ទ្ធ​ពួក​ខ្លួន ហើយ​គ្នា​គេ​ប្រមាណ​១០​នាក់​បាន​មក​វាយ​ពួក​ខ្លួន ក្នុង​ពេល​នោះ​ដែរ​មាន​គេ​លួច​កាប់​ចំ​ច្រមុះ​ខ្លួន​ប៊ិះ​ដាច់ ហើយ​ក្រុម​សិស្ស​បង្ក​ក៏បាន​រត់​គេចខ្លួន​អស់។
ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​មិត្តភក្ដិ​ដឹក​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ឲ្យ​គ្រូពេទ្យ​សង្គ្រោះ​ព្យាបាល និង​បាន​ដេរ​ច្រមុះ​ភ្ជាប់​ឡើងវិញ​ជិត​១០​ថ្នេរ។ ជនរងគ្រោះ​​​​​​ឲ្យ​ដឹង​ទៀត​ថា​រូបគេ​មិន​ចំណាំ​មុខ​ជន​ដៃដល់​ និង​បក្ខ​ពួកគេ​ជា​សិស្ស​វិទ្យាល័យ​ណាមួយ​ច្បាស់​នោះ​ទេ សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ផង។
សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បានឲ្យដឹងថា​ ក្រោយពេល​កើតហេតុ ក្រុម​សិស្ស​បង្ក​បាន​រត់​គេចខ្លួន​អស់​ទៅ​ហើយ តាម​ការ​អះអាង​របស់​មិត្ត​ភក្ដិ​សិស្ស​រងគ្រោះ​ថា ក្រុម​សិស្ស​បង្ក​ជា​សិស្ស​វិទ្យាល័យ​មួយ​កាលពី​ថ្ងៃ​គេ​បាន​ពាក់អាវ​កីឡា​លេខ​….សមត្ថកិច្ច​សុំ​លាក់​សិន​ព្រោះ​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​នៅ​ឡើយ។ ករណីនេះ​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​វែកមុខ​ជន​ដៃដល់​ និង​ចាប់ខ្លួន​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។
គេ​សង្កេត​ឃើញ​ថា​ ការប្រកួត​កីឡា​សិស្ស​ថ្នាក់​ខេត្ត​ជា​រៀងរាល់​ឆ្នាំ តែង​មាន​ទំនាស់​កើតឡើង​មិនសូវ​ខាន​ទេ ហើយ​ឆ្នាំនេះ​បាន​ក្លាយ​ជា​ការ​បង្ក​របួស​ស្នាម​ទៀត​ផង ដែល​លោកគ្រូ អ្នកគ្រូ​តាម​សាលា​នីមួយៗ​ត្រូវ​ប្រុង​ប្រយ័ត្ន​ ការពារ​​​សិស្ស​របស់​ខ្លួន​ដែល​ជា​កីឡាករ​ឲ្យ​បាន​ម៉ឺងម៉ាត់ ពេល​មាន​បញ្ហា​ត្រូវ​រាយ​ការណ៍ជូន​សមត្ថ​កិច្ច​ជាបន្ទាន់​ដើម្បី​សហការ​គ្នា​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា៕
ថា​រិ​ទ្ធ
M25-d-full

ផ្សាយក្នុងក្រុម
សំគាល់

Khmer Feed យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។សូមអរគុណចំពោះការគាំទ្រ។

សូមជួយផ្តល់មតិ

Share This Post

អត្ថបទផ្សេងៗ៖

0 comments:

back to top